ក្រុងហ្សឺណែវ៖ អង្គការសុខភាពពិភពលោកបានព្រមានថា វីរុសកូរ៉ូណាប្រភេទថ្មី បានផ្ទុះឡើងនៅក្នុងប្រទេស ចិន ប៉ុន្តែវានៅតែឆ្លងរីករាលដាលកាន់តែខ្លាំងឡើង ខណៈមានការឆ្លងយ៉ាងឆាប់រហ័សនៅតាមប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។
ទីផ្សារហិរញ្ញវត្ថុមួយចំនួនបានដាំក្បាលធ្លាក់ចុះ ក្រោយពីបានឮព័ត៌មានគួរឲ្យរន្ធត់អំពីចំនួនអ្នកស្លាប់ និងការផ្ទុះមេរោគផ្លូវដង្ហើមប្រភេទថ្មីនេះនៅមជ្ឈិមបូព៌ា ដូចជា ប្រទេសអឺរ៉ុប និងអាស៊ី នៅក្នុងពេលប្រហាក់ប្រហែលនេះ ប្រទេស ចិន បានបង្ហាញអំពីការធ្លាក់ចុះ ដោយមានចំនួនអ្នកស្លាប់របស់ខ្លួន ស្ថិតនៅក្នុងកម្រិតទាបបំផុត ក្នុងរយៈពេល ៣ សប្តាហ៍នេះ។
ប៉ុន្តែស្ថានភាពកំពុងអាក្រក់យ៉ាងខ្លាំងនៅក្នុងប្រទេសមួយចំនួនផ្សេងទៀត ដោយមានករណីឆ្លងជាង ២ ០០០ នាក់ និងមនុស្ស ៣០ នាក់ផ្សេងទៀតបានស្លាប់ ត្រូវបានគេរាយការណ៍ថា នៅបរទេសហើយជំរុញឲ្យធ្វើការរឹតត្បិតយ៉ាងតឹងរ៊ឹងទៅលើក្រុមអ្នកដំណើរមកពីក្រុមប្រទេសបានឆ្លងវីរុសកូរ៉ូណាទាំងនោះ។
ប្រទេស កូរ៉េខាងត្បូង អ៊ីតាលីនិងអ៊ីរ៉ង់ បានកើនឡើងចំនួនអ្នកឆ្លង និងចំនួនអ្នកស្លាប់យ៉ាងឆាប់រហ័ស ខណៈបណ្តាប្រទេសខ្លះនៅតំបន់មជ្ឈិមបូព៌ា ត្រូវបានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាចម្លែកដំបូងរបស់ពួកគេ។
ប៉ុន្តែប្រធានអង្គការសុខភាពពិភពលោក គឺលោក តេដ្រូស អេដហាណូម ហ្គឺប្រ៊ីយេស៊ូស បានអះអាងថា វីរុសនោះអាចត្រូវបានទប់ស្កាត់ ដោយបានសរសើរអំពីវិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគេយ៉ាងគំហុករបស់ប្រទេស ចិន នៅក្នុងទីក្រុងមួយចំនួន ដើម្បីជួយទប់ស្កាត់មិនឲ្យឆ្លងរីករាលដាលកាន់តែធំឡើងជាងនេះបន្ថែមទៀត។
លោក តេដ្រូស អេដហាណូម ហ្គឺប៊្រីយេស៊ូស បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅក្នុងទីក្រុងហ្សឺណែវថា៖ «បច្ចុប្បន្ន ពួកយើងមិនមែនកំពុងផ្តល់ភ័ស្តុតាង អំពីការឆ្លងវីរុសនេះជាសកល ដែលមិនបានទប់ស្កាត់ ហើយយើងមិនមែនកំពុងផ្តល់ភ័ស្តុតាងអំពីចំនួនអ្នកស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ»។
ទោះបីជាយ៉ាងណាក៏ដោយ ក៏លោក តេដ្រូស អេដហាណូម ហ្គឺប្រ៊ីយេស៊ូស បានបន្ថែមថា បណ្តាក្រុមប្រទេសទាំងនោះ គួរតែ «ធ្វើអ្វីមួយដែលយើងត្រូវរៀបចំទទួលអ្នកឆ្លងជំងឺសក្តានុពលនោះ»។
ការឆ្លងរាលដាល ត្រូវបានគេប្រើប្រាស់ ដើម្បីពិពណ៌នាអំពីជំងឺដែលឆ្លងនៅទូទាំងសហគមន៍ទាំងមូល៕ AFP/SK