ខេត្ត​ណារ៉ាធីវ៉ាត់ៈ ប៉ូលិស​បានរាយការណ៍​ថា កង​កម្លាំង​ចម្រុះ​ថៃ​បាន​​បើកា​រវាយ​ប្រហារ​លើ​ជំ​រំ​​​​​ជន​សកម្ម​ប្រយុទ្ធ​មូ​ស្លីម​ក្រោយ​ការ​ប៉ះទង្គិចប្រដា​ប់​​អា​វុធ​តគ្នានៅ​ក្នុង​​ស្រុក​រ៉ាង៉ែរ​ កាល​ពីព្រឹក​ថ្ងៃ​អាទិត្យ។

ការ​ប៉ះ​ទង្គិច​នោះ ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល​ ១០ ​ព្រឹក ​ក្រោយ​ពី​កង​កម្លាំង​រដ្ឋា​ភិបាល​ដែល​ត្រូវ​បាន​ដឹក​នាំ​កងកម្លាំង​មេ​ព្រៃ​​ទី​៤៥​ ត្រូវ​បាន​ដាក់​ពង្រាយ​ជា​បី​ក្រុម​ដើម្បី​ល្បាត​ជួរ​ភ្នំខៅ​តា​​វ៉េ​នៅ​ក្បែរ​ភូមិ​បាន​ហេនៃ​ឃុំ​តា​បូន​។

ការ​ដា​ក់​ពង្រាយ​​នោះ ​បាន​កើត​ឡើង​ បន្ទាប់​ពី​មាន​ព័ត៌​មាន​ថា ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ប្រដាប់​ដោយ​អាវុធ​មួយ​ក្រុម ​ដែល​ត្រូវ​បាន​ដឹក​ដោយ​ឈ្មោះ ​AbdullohBula និងឈ្មោះ​​ Muhammad Kadir​​ ប្រចាំ​តំប​ន់​​​នោះ​ដើម្បី​រៀ​បចំ​ជំនួប​មួយ​​ដើម្បី​រៀបចំ​ផែន​ការ​វាយ​ប្រហារ​ភេរវកម្ម​​​​​ជាច្រើ​ន​កន្លែង។

ក្រុម​មួយ​ក្នុង​ក្រុម​ត្បាត​ទាំង​បី​ក្រុម​នោះ ​បាន​ជួប​បុរស​ប្រដាប់​មួយ​ក្រុម​មាន​គ្នា​ ៨ ​នាក់​ អង្គុយ​នៅ​ក្នុង​ជំរំ​មួយ​។ ភ្លាមៗ​នោះ​​ក្រុម​ត្បាត​២​ទៀត​ត្រូវ​បាន​ហៅ​មក​ឲ្យ​ជួយ​។ ពួក​គេ​បាន​ធ្វើ​ការ​ឡោម​ព័ទ្ធ​ជំរំ​នោះ​ហើយ​បាន​ផ្ត​ល់​សញ្ញា​ឲ្យ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​នោះ​ប្រគល់​ខ្លួន។ ​

កា​របាញ់​ត​គ្នា​រវាង​ភាគី​ទាំង​ ២​ បាន​កើត​ឡើង​ និង​មាន​រយៈ​ពេល​ប្រហែល​ ១០​ នាទី​។ ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​នោះ បាន​ខិត​ខំ​ប្រឹង​ប្រែង​ទម្លាយ​ឡោម​ព័ទ្ធ​ហើយ​រត់​គេច​ខ្លួន​បាត់​៕ BKP/PSA