ក្រុង​ម៉ូស្គូៈ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​អុីរ៉ង់បាន​រាយ​ការណ៍​ថា ​កង​ការ​ពារ​បដិវត្ត​ន៍​អ៊ីរ៉ង់​បាន​រឹប​អូស​យក​នាវា​ដឹក​ប្រេង​ Stena Impero​ របស់​អង់​គ្លេស​នៅ​ច្រក​សមុទ្រ ​Hormuz។ ​ក្រុម​អាជ្ញា​ធរ​អង់​គ្លេស​បាន​និយាយ​ថា នាវា​ដឹក​ប្រេង​នោះ​បាន​ព្យា​យាម​បើក​គេច​ទិស​ដៅ​មុន​ពេល​ចាក​ចេញ។

ទិន្នន័យ​​តាម​ដាន​​ដែន​សមុទ្រ​ បាន​បង្ហាញ​កាល​ពី​ថ្ងៃ​សុក្រ​ថា​នាវា​ដឹក​ប្រេង ​Stena Impero​ មាន​ទិសដៅ​ទៅ​ប្រទេស​ អារ៉ាប៊ី សា​អ៊ូ​ឌីត។

ប្រភព​យោ​ធា​អ៊ីរ៉ង់បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា ​នៅ​មុន​ពេល​រឹប​អូស​នាវា​ដឹក​ប្រេង​នោះ​ បាន​បង្វែរ​ទិស​ដៅចេញ​ឧបករណ៍​តាម​ដាន​ព័ត៌​មាន​របស់​ខ្លួន​ហើយ​មិន​អើ​ពើពី​ការ​ព្រមាន​ជា​ច្រើន​លើ​ឡើង។

ប្រភព​នោះ​បាន​និយាយ​ថា៖ «​ហេតុ​ផល​នោះ​នៅ​ពី​ក្រោយ​ការ​ឃាត់​នា​វាដឹក​ប្រេង​របស់​អង់​គ្លេស​ គឺ​ថា ​នាវា​នេះ​មិនគោរព​តាម​ច្បាប់​ដែន​សមុទ្រ​ បាន​បង្វែរ​ចេញ​ពី​ប្រព័ន្ធ​កំណត់​មុខ​សញ្ញា​ដោយ​ស្វ័យ​ប្រវត្តិ​ (AIS) បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដែន​ទឹក​អន្តរ​ជាតិ​ ​និង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ព្រមាន​ជា​ច្រើន​របស់​អុីរ៉ង់»៕ RT/PSA