ក្រុង​សេអ៊ូល៖ ​សហជីព​កម្មករ​ផ្លូវ​ដែក​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ក្រុម​កម្មករ​ផ្លូវ​ដែក​របស់​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ទាមទារ​សុំ​ដំឡើង​​ប្រាក់​ខែ និង​កម្លាំង​ការងារ​​បន្ថែម​ទៀត។​

សហជីព​កម្មករ​ផ្លូវ​ដែក​កូរ៉េ​ខាង​ត្បូង​ បាន​ថ្លែង​ថា ​ក្រុម​កម្មករ​សហជីព​របស់​ខ្លួន ​នឹង​ចាត់​វិធានការ​ទៅ​លើ​ឧស្សាហកម្ម​មួយ​ សម្រាប់​រយៈពេល​នៃ​ការ​ចាប់​ផ្តើម​គ្មាន​កំណត់​មួយ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ​ ដោយ​បាន​ទាមទារ​បន្ថែម​របស់​ក្រុម​កម្មករ​ចំនួន ​៤ ០០០ ​នាក់​ និង​សុំ​​ដំឡើង​ប្រាក់​ខែ​មូលដ្ឋាន ​៤ ​ភាគរយ​បន្ថែម​ទៀត​។​

ប្រសិន​បើ​សហជីព​ផ្លូវ​ដែក​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​ថា​ ជា​គម្រោង​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ​ ខ្លួន​នឹង​ចាត់​វិធានការ​ទៅ​លើ​ឧស្សាហកម្ម​គ្មាន​កំណត់​មួយ​សម្រាប់​លើក​ដំបូង​ ចាប់​តាំង​ពី​បាន​ធ្វើ​កូដកម្ម​រយៈពេល ​៧៤ ​ថ្ងៃ​របស់​ខ្លួន​ ចាប់​ពី​ខែ​កញ្ញា​ដល់​ខែ​ធ្នូ​កាល​ពី​ឆ្នាំ ​២០១៦​។​

ក្រុម​កម្មករ​ផ្លូវ​ដែក​កូរ៉េ​ខាង​ត្បូង ​(KORAIL) ​និង​សហជីព​របស់​ខ្លួន​មាន​ជម្លោះ​ជុំវិញ​ប្រាក់​ខែ​ និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​នៅ​ក្នុង​​ឆ្នាំ​នេះ​ និង​ការ​ចរចា​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​រួម​គ្នា​មួយ​។

ក្រុម​កម្មករ​ផ្លូវ​ដែក​កូរ៉េ​ខាង​ត្បូង ​KORAIL ​ប្រហែល ​១ ៨០០ ​នាក់ ​នឹង​យល់ព្រម​ឲ្យ​មាន​ក្រុម​មួយ​មាន​គ្នា ​៤ ​នាក់​ ដែល​ជា​ប្រព័ន្ធ​ផ្លាស់​ប្តូរ ​២ ​នៅ​​ឆ្នាំ​ក្រោយ​ ប៉ុន្តែ​សហជីព​បាន​អំពាវនាវ​ឲ្យ​បន្ថែម​កម្មករ ​៤ ០០០ ​នាក់ ដើម្បី​ដំណើរការ​ប្រព័ន្ធ​នេះ​។​

សហជីព​បាន​ប្រកាស​ថា​​ នឹង​មិន​មាន​ការ​ចរចា​ច្រើន​ទៀត​នោះ​​ទេ​នៅ​ឆ្នាំ​នេះ​ ក្រោយ​ពី​បាន​បរាជ័យ​មិន​បាន​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន ​ជុំវិញ​ប្រាក់​ខែ​នៅ​ក្នុង​ការ​ពិភាក្សា​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​សីហា​។ ​ក្រុម​កម្មករ​បាន​ឯកភាព​គ្នា​នឹង​ធ្វើ​កូដកម្ម​ក្នុង​ការ​បោះ​ឆ្នោត​មួយ​បាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន​នេះ​​៕ Yonhap/SK