ក្រុង​កាមី​ស្ហ​លីៈ កង​កម្លាំង​ដឹក​នាំ​ដោយ​ឃើដ​គាំទ្រ​ដោយ​ក្រុម​ចម្រុះ​ប្រឆាំង​ក្រុម​ជីហាដ​និយម​ដឹក​នាំ​ដោយ​អាមេ​រិក ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ខ្លួន​ បាន​បន្ត​ការ​វាយ​ប្រហារ​របស់​ខ្លួន​​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ិស្លាម​ (IS) នៅ​ស៊ីរី​ភាគ​ខាង​កើត​។​

កង​កម្លាំង​ប្រជាធិប​តេយ្យ​ស៊ីរី (SDF) ​ជា​សម្ព័ន្ធ​មិត្ត​អា​រ៉ាប់-​ឃើដ ​បាន​ប្រកាស​ថា​ ខ្លួន​ បាន​ផ្អា​ក​កិច្ច​ប្រតិ​បត្តិ​ការ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​​ ៣១​ ខែ​តុលា​ ក្រោយ​ពី​តួកគី ​បាន​ធ្វើ​ការ​វាយ​ប្រហារទៅ​លើ​ប៉ុស្តិ៍​របស់​ជន​សកម្ម​ប្រយុទ្ធ​ឃើដ​នៅ​ស៊ីរី​ភាគ​ខាង​ជើង។​

SDF ​បាន​និយាយ​ថា ​ការ​បន្ត​ការ​វាយ​ប្រហារ​នេះ​ បាន​កើត​ឡើង​ បន្ទាប់ពីមាន​​ការ​ទំនាក់​ទំនង​យ៉ាង​​តឹង​តែង​ជា​មួយ​ក្រុម​ចម្រុះ​អន្តរ​ជាតិ ​និង​សកម្ម​ភាព​ការ​ទូត​ដ៏​ខ្លំាង​ក្លា​ ដើម្បី​បន្ធូរ​បន្ថយ​វិបត្តិ​នេះ​។​

​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ​កង​កម្លាំង​នោះ​ បាន​និយាយ​ថា៖ «​មេ​ដឹក​នាំ​នៃ​ក្រុង​​កម្លាំង​ប្រជា​ធិប​តេយ្យ​ស៊ីរី​ បាន​សម្រច​ចិត្ត​មិន​បន្ត​កិច្ច​ប្រតិ​បត្តិ​ការ​យោធា​ប្រធាំង​នឹង​ក្រុម​រដ្ឋ​អ៊ិស្លាម​ទេ»៕ PSA ​