ក្រុងប៉ារីសៈ ក្រុមអ្នកតវ៉ា «អាវកាក់​ពណ៌​លឿង» ដ៏​រឹងទទឹង បាន​ប្រឈម​មុខ​ជាមួយ​ប៉ូលិស​រាប់​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​សៅរ៍​ប៉ុន្តែ​កម្លាំង​នៃ​ចលនា​តវ៉ា​នោះ បាន​ថយ​ចុះ​សប្តាហ៍​ទី ៥ នេះ។

លោក​ប្រធានាធិបតី អេម៉ានុយ​អែល ម៉ា​ក្រុង ដែល​កំពុង​ប្រឈមមុខ​នៃ​វិបត្តិ​ធំ​បំផុត​នៅ​ក្នុង​តំណែង​ប្រធានា​ធិបតី​របស់​លោក បាន​ធ្វើការ​ប្រកាស​សម្បទាន​ជា​បន្ត​បន្ទាប់ កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​វិបត្តិ «អាវ​កាក់​ពណ៌​លឿង» ដែល​អាច​រីក​ធំឡើង​ចេញ​ពី​ទី​ជន​បទ និង​នៅ​តាម​ទីប្រជុំជន តូចៗ​ទូទាំង​ប្រទេស​បារាំង​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​មក។

វិធានការ​ពន្ធ និង​ប្រាក់​ឈ្នួល អប្បបរមា​សម្រាប់​កម្ម​ករ​ដែលមាន​ប្រាក់ចំណូល​ទាប បាន​ចូលរួម​ធ្វើ​បាតុ​កម្ម​យ៉ាង​ស្វិត​ស្វាញ​នៅ​សប្តាហ៍​នេះ បាន​បង្ហាញ​ពី​ភាព​ស្ងប់​ស្ងាត់​នៅ​ក្នុង​ប្រទេស​នេះ ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា។

ប្រទេស​បារាំង បាន​រង​ការវាយប្រហារ​ភេរវកម្ម​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កាលពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ នៅ​ពេល​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ផ្សារ​លក់ ទំនិញ​សម្រាប់​បុណ្យ​ណូអែល​នៅ​ក្រុង​ស្ត្រាស​ប៊ឺស ដោយ​បង្ក​ឲ្យ​មនុស្ស ៤ នាក់ ស្លាប់ ហើយ​រដ្ឋាភិបាល បាន​ជំរុញ​ឲ្យ​ប្រជាជន​ទាំង​អស់​ស្នាក់​នៅ​ក្នុង​ផ្ទះ ដើម្បី​ងាយ​ស្រួល​សម្រាប់​កង​កម្លាំង​សន្តិសុខ​ធ្វើការ។

លោក​រដ្ឋមន្ត្រី​មហាផ្ទៃ Christophe Castaner បាន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​ថា មនុស្ស ៨ នាក់ បាន​ស្លាប់​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​ទាក់ទង​ទៅ​នឹង​ការ​តវ៉ា ហើយ​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​តវ៉ា​ទាំង​អស់​បញ្ឈប់​ការ​បិទ​ផ្លូវ​នៅ​ទូទាំង​ប្រទេស។

លោក បាន​ថ្លែងថា៖ «ដើម្បី សុវត្ថិភាព​របស់​អ្នក​ទាំងអស់​គ្នា អ្នក​ត្រូវ​តែ​គោរព​ច្បាប់ ជា​ដាច់​ខាត»៕