ក្រុងដូហាៈ កាលពីថ្ងៃសៅរ៍ ប្រទេសកាតា បានអំពាវនាវឲ្យសម្ព័ន្ធមិត្តនៅក្នុងតំបន់ បន្ទាប់ពីបរាជ័យរបស់ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រដែលមានអាយុ៤ទសវត្សរ៍មកនោះ ដោះស្រាយជម្លោះ១៨ខែរវាងក្រុមប្រទេសអារ៉ាប់ និងប្រទេសជិតខាងរបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសលោក Mohammed bin Abdulrahman Al-Thani បានថ្លែងថា ការធ្វើពហិកា ដែលត្រូវកំណត់ទៅលើប្រទេសអារ៉ាប់ ដែលដឹកនាំដោយអារ៉ាប៊ី សាអ៊ូឌីត និងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន បានធ្វើឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធ៦ប្រទេស ដែលបានបង្កើតឡើងកាលពីសម័យសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ក្នុងនៅឆ្នាំ១៩៨១មកនោះ។
លោក Sheikh Mohammed បានប្រាប់ក្រុមអ្នកនយោបាយនៅឯវេទិកាពីរថ្ងៃនៅក្រុងដូហាថា៖«ក្រុមសម្ព័ន្ធមិត្តក្នុងតំបន់ បានចុះខ្សោយដោយសារតែវិបត្តិនោះ»។
ដូច្នេះ សម្ព័ន្ធមិត្តនោះ នៅតែត្រូវការកំណែទម្រង់ និងរៀបចំផែនការឡើងវិញ ដើម្បីធានាឲ្យមានស្ថិរភាពអនាគត និងសន្តិសុខក្នុងតំបន់នៅពេលអនាគត៕ SK