ក្រុងម៉ូស្គូ៖ ក្រុងម៉ូស្គូ កំពុងត្រៀមធ្វើការក្នុងផ្នែករបស់ខ្លួន ដើម្បីជួសជុលការទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន ថ្វីបើខ្លួនមិនជឿថា ការបណ្តេញលោក ចន បូលតុន ចេញពីសេតវិមានភ្លាមៗនោះ ទំនងជាមិនធ្វើឲ្យមានការផ្លាស់ប្តូរចំពោះគោលនយោបាយការបរទេសរបស់អាមេរិកទេ។
អ្នកនាំពាក្យប្រធានាធិបតី លោក Dmitry Peskov បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធថា ដោយលោក បូលតុន លាលែងពីតំណែងនោះក្រុមអ្នកជំនាញនៅជុំវិញពិភពលោក កំពុងព្យាយាមទាយថា តើការចាកចេញពីតំណែងនេះផ្តល់ឱកាសឲ្យដោះស្រាយបញ្ហាខ្លះនៃបញ្ហាជាប់គាំងផ្នែកការទូតដែលអាមេរិកបានជាប់នោះ។ ប៉ុន្តែប្រទេស រុស្ស៊ី មិនរំពឹងទុកខ្ពស់ពេកទេ។
យើងមិនគិតថា វត្តមាន ឬការដកតំណែងរបស់មន្ត្រីណាម្នាក់ ទោះបីមានឥទ្ធិពលបែបណាក៏ដោយ ក៏មានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើការកែតម្រូវគោលនយោបាយការបរទេសអាមេរិក។
លោក Peskov ទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រទេស រុស្ស៊ី បានប្តេជ្ញាស្វែងរកមធ្យោបាយមួយចេញពីស្ថានភាពបន្ទាន់នេះ ដែលទំនាក់ទំនងទ្វេភាគីរបស់យើងកំពុងស្ថិតនៅនោះ។ ប៉ុន្តែរុស្ស៊ីតែងតែជំរុញឲ្យភាគីទាំង ២ មានឆន្ទៈធ្វើឲ្យរឿងនេះកើតឡើងដែលនឹងធ្វើឲ្យក្រុងម៉ូស្គូសង្ឃឹមថា អាមេរិកនឹងបង្ហាញឆន្ទៈនយោបាយនាពេលឆាប់ៗនេះ។
លោកត្រូវបានគេស្គាល់ថាអ្នកផ្លាស់ប្តូរប្រទេស អ៊ីរ៉ង់ និងជាអ្នកផ្គើននឹងប្រទេស កូរ៉េខាងជើង ប៉ុន្តែទស្សនៈរបស់លោកទៅលើរុស្ស៊ី មិនហួសពីផ្នត់គំនិតសង្គ្រាមត្រជាក់នោះទេ។ នៅក្នុងឆ្នាំ ២០១៧ លោកបានចុះផ្សាយករណីរបស់លោកនៅក្នុងកាសែត Washington Post ដោយបានហៅការសង្ស័យការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតថា «សកម្មភាពសង្គ្រាមពិតប្រាកដ»។
លោក បូលតុល ក៏នៅពីក្រោយសំណើទាក់ទងនយោបាយភូមិសាស្ត្រជាច្រើនដ៏ចម្រូងចម្រាសចាប់ពីការព្យាយាមធ្វើឲ្យបណ្តាប្រទេសក្រោយសម័យសូវៀត ចាកចេញពីរុស្ស៊ី រហូតដល់ការស្នើឲ្យឆ្មាំសមុទ្រសហរដ្ឋអាមេរិក គួរតែប្រឆាំងនឹងផលប្រយោជន៍របស់ក្រុងម៉ូស្គូនៅសមុទ្រអាក់ទិក។
ដោយបានធ្វើការអត្ថាធិប្បាយអំពីទំហំនៃបញ្ហាទាំងអស់នោះ លោក Peskov បានបញ្ជាក់ជាថ្មីថា ប្រទេស រុស្ស៊ី នៅតែជាប្រទេសមហាអំណាចនៅសមុទ្រអាក់ទិក និងជាកន្លែងដែលលោក ចន បូលតុន គ្រោងធ្វើការងារនៅទីនោះ។
លោក ត្រាំ បានប្រកាសពីការលាលែងពីតំណែងរបស់លោក បូលតុន កាលពីថ្ងៃអង្គារ៕ RT/PSA