ក្រុង​នី​ហ្គោមបូៈ​ មនុស្ស​ជាង​ ២៩០​ នាក់​ ត្រូវ​បាន​គេ​ដឹង​ថា ​បាន​បាត់​បង់​ជី​វិត​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​ជា​បន្ត​បន្ទាប់​មួយដែល​បាន​វាយ​ប្រហារ​ទៅលើ​ព្រះ​វិហារ ​និង​សណ្ឋាគារ​ប្រណិតៗ​ជា​ច្រើន​កន្លែង​នៅ​ស្រី​លង្កា​ នៅ​ក្នុង​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត ​ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​កោះ​នេះ​ ចាប់​តាំង​ពី​សង្គ្រាម​ស៊ី​វិលដែល​​បាន​បំផ្លិច​បំផ្លាញ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ បាន​បញ្ចប់​អស់​មួយ​ទសវត្សរ៍​មក​នេះ​។​

​ជា​ក់ស្តែង​ណាស់​ តាម​ការ​រៀបចំ​ឲ្យ​មាន​ការ​បំផ្ទុះ​ ៨ ​កន្លែងដែល​យក​ក្រុម​អ្នក​គោរព​បូជា​ខាង​សាសនាគ្រិស្ត​និង​សណ្ឋាគារ​ល្បី​ៗ​ជា​ច្រើន​កន្លែង ​រួម​ជា​មួយ​ភ្ញៀវ​អន្តរ​ជាតិ​មួយ​ចំនួន​ ជា​គោល​ដៅ​វាយ​ប្រហារ​។​

​មនុស្ស​យ៉ាង​តិច​ ២៩០​ នាក់​ បាន​ស្លាប់​ នៅ​ក្នុង​ចំណោម​ពួក​គេ​មាន​ជន​បរទេស​រាប់​សិប​នាក់​ផង​ដែរ​។

​ប៉ូលិស​បាន​ថ្លែង​ថា ​គ្រាប់​បែក​ឆ្នៃ​មួយ​គ្រាប់​ដែល​បាន​រក​ឃើញ​នៅ​ឯ​ប្រលាន​យន្ត​ហោះ​ដ៏​សំខាន់​មួយ ​នៅ​ក្រុង​កូ​ឡុម​បូ​ត្រូវ​បាន​គេ​ដោះ​ចេញ​ហើយ​​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​៕ SK