ក្រុងម៉ូហ្គាឌីស៊ូៈ ក្រុមសង្គ្រោះបន្ទាន់ បាននិយាយថា ការគ្រាប់បែកក្នុងរថយន្តមួយ បានផ្ទុះឡើងនៅក្បែរសភាសូម៉ាលីកាលពីថ្ងៃសៅរ៍ ដោយបានបណ្តាលឲ្យមនុស្ស ៨ នាក់ស្លាប់ ប៉ុន្មានម៉ោងក្រោយពីយុទ្ធជនសកម្មប្រយុទ្ធ បានសម្លាប់ក្រុមជនស៊ីវិល ៩ នាក់ ចេញពីក្រុមមួយជាមួយជនសង្ស័យមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយម Al-Shabaab។
ក្រុមផ្តល់សេវ៉ាកម្មរថយន្តសង្គ្រោះបន្ទាន់ឯកជន Aamin បានថ្លែងថា៖«យើង បានបញ្ជាក់អះអាងថា មានមនុស្ស ៨ នាក់បានស្លាប់ និង ១៦ នាក់ ផ្សេងទៀតរងរបួសនៅក្នុងការនោះ»។
ការផ្ទុះគ្រាប់ទី២ នៅផ្លូវសំខាន់មួយ ដែលឆ្ពោះទៅកាន់ព្រលានយន្តហោះក្រុងសូម៉ាលីម៉ូហ្គាឌីស៊ូ មិនបានបង្កឲ្យមានមនុស្សស្លាប់ និងរងរបួសនោះទេ៕ SK