ក្រុងចាឡាឡាបាដៈ ថ្ងៃ​បុណ្យ​ឯក​រាជ្យ​របស់​ប្រទេស​អាហ្វ​ហ្គានី​ស្ថាន​ បាន​ក្លាយ​ទៅ​ជា​ថ្ងៃ​បង្ហូ​ឈាម​គួរ​ឲ្យ​រន្ធត់​កាល​ពី​ថ្ងៃ​ចន្ទ​ នៅ​ពេលមាន​​ការ​ផ្ទុះ​គ្រាប់​បែក​ជា​បន្ត​បន្ទាប់​ បាន​ធ្វើ​ឲ្យ​រញ្ជួយ​ក្រុង​ចាឡា​ឡាបាដ​របស់​អាហ្វ​ហ្គានី​ស្ថាន​នៅ​ភាគ​ខាង​កើត​ ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​រងរ​បួស​នៅ​ក្នុង​នោះ​មាន​ក្មេង​ៗ​ដែរ​​។​

​ក្រុមអាជ្ញាធរបាននិយាយថា ការ​ផ្ទុះ​មិនលើស​ ១០​ ដង​ ត្រូវ​បាន​គេ​រាយ​ការណ៍​​​នៅ​ក្នុង​និង​នៅ​ជុំ​វិញ​ក្រុង​នៅ​ក្នុង​ខេត្ត​ណាង​ហ្គាហារ ​ហើយ​ចំនួន​អ្នក​ស្លាប់​ និង​រង​របួស ទំនង​ជាកើន​ឡើង​។​

​អ្នក​នាំ​ពាក្យ​អភិបាល​ខេត្ត​ណាង​ហ្គាហារ​លោក ​Attaullah Khogyani ​បាន​ថ្លែង​ថា​៖ «​ការ​ផ្ទុះ​នោះ​ បាន​បង្ក​ឡើង​ដោយ​គ្រាប់​បែក​ឆ្នៃ (IEDs)​ នៅ​ក្នុង​កន្លែង​ខុស​ៗ​គ្នា​នៃ​ទី​ក្រុង​នោះ​ ខណៈ​ក្រុម​មនុស្ស ​កំពុង​ប្រារព្ធ​ថ្ងៃ​បុណ្យ​ឯករាជ្យ​អាហ្វហ្គានី​ស្ថាន»​ ដោយ​បាន​ថ្លែង​សំដៅ​ទៅ​លើ​គ្រាប់​បែក​ឆ្នៃ​ IED​នោះ​។​

​ក្រុង​ចាឡាឡា​បាដ ​គឺ​ជា​កន្លែង​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​គ្រាប់​បែក​ជា​បន្ត​បន្ទាប់​ និង​ឡោម​ព័ទ្ធ​ទៅ​ដោយ​ទី​តាំង​ទឹក​ដី​ភូមិ​សាស្ត្រ​ មាន​ទាំង​ក្រុម​យុទ្ធ​ជន​សកម្ម​ប្រយុទ្ធ​តាលី​បង់ ​និង​ក្រុម​រដ្ឋ​អ៊ិស្លាម​៕ SK​