ក្រុងបាងកក: យោងតាមប្រភពព័ត៌មានពីខាងយោធាបានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមឧទ្ទាមមូស្លីម បានបំផ្ទុះគ្រាប់បែកផលិតក្នុងស្រុកជាង ២០ គ្រាប់នៅទូទាំងប្រទេសថៃភាគខាងត្បូង អំឡុងអំពើហិង្សាមួយដែលធ្វើឲ្យធ្លាក់ចុះខ្សោយអំណះអំណាងរបស់របបយោធាអំពីដំណើរការទៅមុខនៃកិច្ចចរចាស្វែងរកសន្តិភាពជាមួយក្រុមឧទ្ទាម។
ខេត្តមួយចំនួន ដែលនៅតាមបណ្តោយព្រំដែនភាគខាងត្បូងរបស់ប្រទេសថៃ ដែលពលរដ្ឋភាគច្រើនកាន់ព្រះពុទ្ធសាសនា រងបញ្ហាដោយសារជម្លោះ អូសបន្លាយរយៈពេល ១៤ ឆ្នាំរវាងក្រុមឧទ្ទាមភាគតិចម៉ាឡេ និងរដ្ឋថៃ ដែលបណ្តាលឲ្យមនុស្សជិត ៧ ពាន់នាក់ស្លាប់។
កាលពីថ្ងៃអាទិត្យ ក្រុមជនដែលគេសង្ស័យជាក្រុមឧទ្ទាមបានបើកការវាយប្រហារដ៏ ខ្លាំងក្លាបំផុតរបស់ពួកគេ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយធ្វើការវាយប្រហារលើ ទូ ATM ចំនួន ១៤ បង្គោលអគ្គិសនី ២ និងទីកន្លែងសាធារណៈ និងប៉ុស្តិ៍សន្តិសុខ ដទៃៗទៀត។
គ្មានអ្នកណាម្នាក់ត្រូវបានសម្លាប់ អំឡុងការបំផ្ទុះនោះដែលបានផ្ទុះឡើងនៅទូទាំងខេត្តសម្បូរជនមូស្លីមចំនួន ៤ ជាប់ព្រំដែនម៉ាឡេស៊ី ប៉ុន្តែ ការវាយប្រហារជាប្រព័ន្ធនោះ បានកំណត់ជាឧបសគ្គដ៏ជាក់ស្តែងចំពោះកិច្ចខិតខំរបស់របបយោធាដែលកំពុងកាន់អំណាចដែលមានគោលបំណងបើកកិច្ចចរចាស្វែងរកសន្តិភាព។
អ្នកនាំពាក្យយោធាលោកវរសេនីយ៍ឯក Pramote Promin បានលើកឡើងពាក់ព័ន្ធក្រុមឧទ្ទាមថា៖ «ពួកគេតែងតែស្វែងរកមធ្យោបាយ ដើម្បីបង្កើតភាពចលាចល និងភាពមិនសមរម្យនានា។
លោកថា៖ «ពេលនេះ ពួកគេបានព្យាយាមវាយប្រហារ គោលដៅងាយ៕