ក្រុងហូ​ដេ​ដាៈ​ ប្រភព​យោធា​បានឲ្យ​​ដឹង​​ថា ​ការ​ប្រយុទ្ធ​គ្នា​ ដើម្បី​ត្រួតត្រា​យក​ក្រុង​ហូដេដា​ដែល​គ្រប់​គ្រង​ដោយ​ក្រុមឧទ្ទាម​យេម៉ែន​ បាន​ឈាន​ទៅ​ដល់​ការ​កាន់​កាប់​ផ្លូវ​ជាច្រើន​កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ក្រុម​ឧទ្ទាម​ហូធី​ បាន​បើក​ការ​វាយ​ប្រហារ​យ៉ាង​សាហាវ​ជា​មួយ​ទៅលើ​កង​កម្លាំង​រដ្ឋា​ភិបាល​ ដែល​គាំទ្រ​ដោយ​អារ៉ាប៊ី​ សាអ៊ូឌីត​។

​ការ​ព្រួយ​បារម្ភ​អំពី​សុវត្តិភាព​ជន​ស៊ីវិល ​បាន​កើន​ឡើង​ចាប់​តាំង​ពី​ថ្ងៃទី​ ១​ ខែ​វិច្ឆិកា​មក នៅ​ពេល​ដែល​កង​កម្លាំង​មាន​ភក្តី​ភាព​ បាន​បន្ត​ប្រតិបត្តិការ​វាយ​ប្រហារ​ដណ្តើម​យក​ក្រុង​ហូដេ​ដា​មក​វិញ​។ ក្រុង​កំពុង​ផែ​សមុទ្រ​ក្រហម​ ត្រូវ​បាន​កាប់​ដោយ​ក្រុម​ឧទ្ទាម​ហូធី​យេម៉ែន ​ដែល​គាំទ្រ​ដោយ​ប្រទេស ​អ៊ីរ៉ង់​ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤ មក​​។

លោក​ស្រី​ Mariam​ Aldogani ​អ្នក​សម្រប​សម្រួល​អង្គការ​ Save the Children នៅ​ប្រចាំ​នៅ​ប្រទេស​យេម៉ែន ​បាន​ថ្លែង​ថា ​ពល​រដ្ឋ​នៅ​ក្រុង​ហូដេដា​​ គឺ​កំពុង​រស់​នៅ​ក្នុង «​រដ្ឋ​មួយ​ដែល​​​មានការ​​ភ័យ​ខ្លាច​»។

លោក​ស្រី​បាន​និយាយ​តាម​ទូរ​ស័ព្ទ​នៅ​ចម្ងាយ​ប្រហែល​មួយ​គីឡូ​ម៉ែត្រ​ពី​កំពង់​ផែ​នេះ​ថា​ មានការ​ភ័យ​ខ្លាច​នៅ​ក្នុង​ចំណោម​អ្នក​ស្រុក​ហើយ​អ្នក​ភ័យ​ខ្លាច​ ដោយ​សារ​ទុក​ជា​ទី​ស្រឡាញ់​​របស់​ពួក​គេ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ ខណៈ​ការ​ប្រយុទ្ធ​គ្នា ​កាន់​តែ​ខ្លាំង​ឡើង​នោះ​៕ SK