ក្រុង​បេរូតៈ ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្សបាន​ថ្លែង​ថា​ ជន​ស៊ី​វិល​ម្នាក់បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ រវាង​ក្រុម​អ្នក​តវ៉ា​និង​ប៉ូលិស​នៅ​ក្នុង​ទី​ក្រុង​អាល់-​បាប់​ ជា​ទី​ក្រុង​មួយនេះ​ ​ដែល​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​កង​កម្លាំង​គាំទ្រ​ក្រុង​អង់​ការ៉ា​នៅ​ស៊ី​រី​ភាគ​ខាង​ជើង​។​

​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ិ​រី​មាន​មូល​ដ្ឋាន​នៅ​អង់​គ្លេស​បាន​ថ្លែង​ថា​ ការ​ស្លាប់​នោះបាន​កើត​ឡើង​ ខណៈ​ហ្វូង​មនុស្សបាន​ស្រែក​តវ៉ា​ឈាន​ដល់​ការ​ចាប់​ខ្លួន​បុរស​ម្នាក់ដែល​ជា​ជន​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ដែល​បាន​កើត​ឡើង​កាល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នោះ​។​

​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​បាន​រាយ​ការណ៍​ថា ​ការ​បំផ្ទុះ​រថ​យន្ត​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​បង្ក​ឲ្យ​មនុស្ស​ ១៩​ នាក់​ស្លាប់​ ១៣​ នាក់​ ក្នុង​ចំណោម​ពួក​គេ​ជា​ជន​ស៊ី​វិល​នៅ​ពេល​គ្រាប់​បែក​នោះ​ បាន​វាយ​ប្រហារ​ទៅ​លើ​រថ​យន្ត​ក្រុង ​និង​ស្ថា​នីយ​រថ​យន្ត​តាក់​ស៊ី​មួយ​កន្លែង​នោ​ក្នុង​ក្រុង​អាល់​-បាប់​ ចម្ងាយ​ប្រហែល​ ៣០​ គី​ឡូ​ម៉ែត្រ ​ពី​ទី​ក្រុង​អាឡិប​ប៉ូ​ភាគ​ឦ​សាន​។​

​ការ​វាយ​ប្រហារ​នោះ ​បាន​បណ្តាល​ឲ្យ​មនុស្ស​ ៣៣ ​នាក់​រង​របួស​ ហើយ​មួយ​ចំនួន​ក្នុង​ចំណោម​ពួក​គេ​ បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​៕ SK​