ក្រុង​ហូ​ដេ​ដាៈ ប្រភព​គ្រូ​ពេទ្យ ​និង​យោធា ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មនុស្ស​យ៉ាង​តិច​១៤៩​ នាក់ ​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រយៈពេល ​២៤​ម៉ោង នៅ​ក្នុង​ក្រុង​កំពង់​ផែ​ហូ​ដេដា​នៃ​ប្រទេស​យេ​ម៉ែន ​ខណៈ​សម្ពាធ​អន្តរ​ជាតិ​ទាម​ទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​មួយ ​កាន់​តែ​កើន​ឡើង។

ក្រុម​អ្នក​ស្មោះ​ត្រង់​រដ្ឋា​ភិបាល​គាំទ្រ​ដោយ​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​អារ៉ាប៊ី ​សាអ៊ូឌីត ​កំពុង​ប្រយុទ្ធ​គ្នា ដើម្បី​បណ្តេញ​ក្រុម​ឧទ្ទាម​ហ៊ូធី ចេញ​ពី​ក្រុងសមុទ្រ​ក្រហម ​ដែល កំពង់​ផែ​របស់​ខ្លួន ​ផ្តល់​ជម្រក​ដល់​ពល​រដ្ឋ​យេម៉ែន​រហូត​ដល់​ទៅ​ ១៤​លាន​នាក់​ ដែល​ប្រឈម​នឹង​ការ​អត់​ឃ្លាន​យ៉ាង​ខ្លាំង​នោះ។

ប្រភព​មួយ​នៅ​ក្នុង​ក្រុម​ចម្រុះ​គាំទ្រ​រដ្ឋា​ភិបាល បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​បះ​បោរ បាន​ធ្វើ​ការ​វាយ​បក​ទៅ​លើ​កំពង់​ផែ​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម​នោះ​។

កង​កម្លាំង​រដ្ឋា​ភិបាល បាន​វាយ​ប្រហារ​បើក​ផ្លូវ ​ដើម្បី​ចូល​ទៅ​កំពង់​ផែ​ហូ​ដេ​ដា​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម ​ក្រោយ​ពី​ការ​ប៉ះ​ទង្គិច​១១ថ្ងៃ ​ដោយ​បាន​ទៅ​ដល់​សង្កាត់ លំនៅ​ឋាន​ជា​ច្រើន​នៅ​ភាគ​ខាង​កើត​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ដង​ផ្លូវ​ ដែល​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ក្រុម​ជន​ស៊ីវិល​ ដែល​ជាប់​នៅ​ក្នុង​ក្រុង​នេះ៕ PSA