ក្រុងហ្ស៊េរុយសាឡិមៈ ការប៉ះទង្គិច​ដោយ​ហិង្សា បាន​ផ្ទុះឡើង​នៅតាម​បណ្តោយ​ព្រំដែន​តំបន់​ហ្គាហ្សា​នៅ​ប៉ុន្មាន​ម៉ោង​មុន​បើក​ស្ថានទូត​អាមេរិក​ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម កាល​ពី​ថ្ងៃ​ចន្ទ បណ្តាល​ឲ្យ​ជន​ប៉ាឡេស្ទីន ១៦ នាក់​ស្លាប់ ដោយសារ​មាន​ការ​បាញ់​ចេញ​ពី​អ៊ីស្រាអែល និង​មនុស្ស​រាប់រយ​នាក់ រង​របួស។

គណៈ​ប្រតិភូ​សេតវិមាន​និង​ក្រុម ក្រុម​មន្ត្រី​អ៊ីស្រាអែល បាន​ជួបជុំគ្នា​ដើម្បី សម្ពោធ​ទីតាំង​ស្ថានទូត​ថ្មី​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ក្រុម​ពលរដ្ឋ​ប៉ាឡេស្ទីន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ការ​តវ៉ា ដោយ​ចំនួន​ដ៏​ច្រើន​លើស​លប់​នៅ​ព្រំដែន​តំបន់​ហ្គាហ្សា​ជាប់​អ៊ីស្រាអែល និង​ទំនង​ជា​ប្រារព្ធ​ធ្វើ​ឡើង​នៅ​កន្លែង​ផ្សេង​ទៀត។

ក្រុម​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន រាប់រយ​នាក់ បាន​ប្រមូលផ្តុំ​ជាស្រេច​នៅក្នុង​តំបន់​ហ្គា​ហ្សា​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ និង​មាន​ការ​ត្រៀម​ខ្លួន​ជា​ស្រេច។ គំនរ​កង់​ឡាន កំពុង​ត្រូវបាន​ដឹកជញ្ជូន​ទៅ​កាន់​តំបន់​ព្រំដែន ដើម្បី​បង្កើត​ភាព​ភ្ញាក់ផ្អើល ហើយ​រថយន្ត​ក្រុង​ជាច្រើន​គ្រឿង​ដឹក​ជញ្ជូន​ក្រុម​បាតុករ​ពី​ទីក្រុង​ទៅ​កាន់​តំបន់​ព្រំដែន។

មាន​ក្តីកង្វល់​ជាច្រើន​ដែលថា ការប្រឆាំង​តវ៉ា​ក្នុង​តំបន់​ហ្គា​ហ្សា មាន​ចម្ងាយ​តិច​ជាង ១០០ គីឡូម៉ែត្រ នឹង​ប្រែ​ក្លាយ​ទៅ​ជា​រឿង​ស្លាប់​រស់ ប្រសិន​បើ​ប៉ាឡេស្ទីន មាន​បំណង​បំផ្លិច​បំផ្លាញ ឬ ឆ្លង​របង​ជាមួយ​ក្រុម​អ្នក​បាញ់​ស៊ីប​អ៊ីស្រាអែល​ដែល​ឈរ​ជើង​នៅ​ផ្នែក​ម្ខាង ទៀត​នោះ។

ការបើក​សម្ពោធ​ទីតាំង​ស្ថានទូត​ថ្មី ដែល​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ត្រាំ​ប្រកាស​ទទួលស្គាល់​ក្រុង​នេះ ជារដ្ឋ​ធានី របស់​អ៊ីស្រាអែល កាលពី​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៧។

ការសម្ពោធ​នោះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ត្រាំ បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហើយ​ថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល ២ ថ្ងៃ​ក្រោយ​មកទៀត​ទៅ​លើ​គោល​ដៅ​អ៊ីរ៉ង់​រាប់​សិប​នៅ​ក្នុង​ទឹកដី​ស៊ីរី។

ការវាយប្រហារ​ទាំងនោះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ការបាញ់​គ្រាប់​រ៉ុក្កែត​សំដៅ​កងកម្លាំង​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់ Golan Heights ដែល​ត្រួតត្រា​ដោយ​អ៊ីស្រាអែល ហើយ​អ៊ីស្រាអែល ចោទ​ប្រកាន់​លើ​អ៊ីរ៉ង់។

រដ្ឋការ​ត្រាំ បាន​ប្តេជ្ញា​ចាប់ផ្តើម​ដំណើរការ​ស្វែងរក​សន្តិភាព​ជា​ថ្មី​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ប៉ុន្តែ​ការ​រើ ស្ថានទូត​របស់ អាមេរិក​នេះ បង្ក​ឲ្យ​មាន​តាន តឹង​កាន់​តែ​ខ្លាំង៕