ក្រុងញូវដែលីៈ ចំនួន​អ្នកស្លាប់​បាន​កើនឡើង​រហូត​ដល់​ ១៧ ​នាក់​កាលពី​ថ្ងៃ​អង្គារ​ដោយ​មនុស្ស​យ៉ាងតិច ​១៥០ ​នាក់​បាន​ស្លាប់​មាន​មួយចំនួន​បាន​ស្លាប់ ដោយសារ​អំពើហិង្សា​ទាស់ទែង​គ្នា​យ៉ាង​អាក្រក់​បំផុត​នៅក្នុង​រដ្ឋធានី​ឥណ្ឌា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ខណៈ​មាន​ការធ្វើ​កូដកម្ម​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ទីក្រុង​បាន​ដុត​អគារ និង​រថយន្ត​មួយចំនួន ហើយ​បាន​វាយប្រហារ​ទៅលើ​ក្រុម​អ្នកកាសែត​ថែម​ទៀតផង​។

ការតវ៉ា​ប្រឆាំង​នៅក្នុង​ជម្លោះ​ច្បាប់​សញ្ជាតិ​បាន​ចាប់ផ្តើម​តវ៉ា​ជា​ទ្រង់ទ្រាយ​តូច​កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​បានចាប់ផ្តើម​វាយ​សម្រុក​ដោយ​គ្នាច្រើន​កាលពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​បានក្លាយ​ទៅជា​សមរភូមិ​ប្រយុទ្ធ​រវាង​អ្នក​កាន់សាសនា​ ហិណ្ឌូ និង​ មូស្លីម ​នៅក្នុង​ទីក្រុង​ញូវដែលី ​ភាគ​ឦសាន​ជា​ទី​ដែល​ក្រុម​អ្នកធ្វើ​កុបកម្ម​ប្រដាប់​ដោយ​ដុំថ្ម ដាវ និង​សូម្បីតែ​កាំភ្លើង ក៏​ត្រូវ​បាន​ពួកគេ​យក​ប្រើប្រាស់​នៅក្នុង​ការប្រយុទ្ធ​គ្នា​នោះដែរ​។

កាលពី​ថ្ងៃ​អង្គារ ប៉ូលិស​បាន​ដាក់​ការរឹតបន្តឹង​មួយ​ទៅលើ​ការប្រមូល​ផ្តុំ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​តំបន់​នោះ ខណៈ​អំពើហិង្សា​បាន​បន្ត​កើតឡើង​។ បើតាម​ការរាយការណ៍​បាន​ឲ្យ​ដឹងថា ពួកគេ​បាន​គប់​ដុំថ្ម និង​រចនាសម្ព័ន្ធ​មួយចំនួន​ត្រូវបាន​ដុត​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។

លោក​ រ៉ាចីសហ៍ កាល់រ៉ា ជា​មន្ត្រី​មន្ទីរពេទ្យ​ហ្គូរូ តែហ្គ បាហាឌូ បាន​ថ្លែងប្រាប់​AFP កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ថា​៖ «​នៅពេល​នេះ​ខ្ញុំ​ក៏​អាច​អះអាង​ថា មនុស្ស​ ១៧ ​នាក់​បាន​ស្លាប់ និង​យ៉ាងតិច​ ១៥០ ​នាក់​ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​របស់​យើង ដោយសារ​រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា ហើយ​ ១២ ​នាក់​នៃ​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​»៕ SK