ក្រុង​ម៉ានីល៖​ វិទ្យាស្ថាន​ធរណីវិទ្យា ​និង​ភ្នំ​ភ្លើង​របស់​ប្រទេស ​ហ្វីលីពីន ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ កម្រិត​នៃ​ការ​ប្រកាស​អាសន្ន​អំពី​ភ្នំ​ភ្លើង​តាអាល់​ ចាប់​ពី​កម្រិត​ប្រកាស​អាសន្ន​ពី ​៤ ​ដល់ ​​៣ ​​នៅ​ក្នុង​ការ​ឆ្លើយ​តប ​ដើម្បី​កាត់​បន្ថយ​សកម្មភាព​រយៈពេល ​១៥ ថ្ងៃ​ ក្រោយ​ពី​កោះ​ភ្នំ​ភ្លើង​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី ​១២​ ខែ​មករា​។​

ប៉ុន្តែ​វិទ្យាស្ថាន​នោះ​បាន​ព្រមាន​ថា​ ការ​ធ្លាក់​ចុះ​ទាប​នៃ​កម្រិត​ប្រកាស​អាសន្ន​នោះ​ មិនមែន​មាន​ន័យ​ថា​ ការ​គំរាម​កំហែង​នៃ​ការ​ផ្ទុះ​ភ្នំ​ភ្លើង​គួរ​ឲ្យ​គ្រោះ​ថ្នាក់​នោះ​នៅ​តែ​កើត​មាន​ឡើង​ដដែល​នោះ​​ទេ​។​

ភ្នំ​ភ្លើង​តាអាល់​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី ​១២ ​ខែ​មករា​ ដោយ​វិទ្យាស្ថាន​ធរណីវិទ្យា ​និង​ភ្នំភ្លើង​ បាន​លើក​ឡើង​អំពី​កម្រិត​ប្រកាស​អាសន្ន​ភ្លាម​ៗ ​ចាប់​ពី ​៤ ​រហូត​ដល់​កម្រិត ​៥ ​កម្រិត ​៤​ បាន​បង្ហាញ​ថា​ ការ​ផ្ទុះ​ភ្នំ​ភ្លើង​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​​ ហើយ​កម្រិត ​៥ ​មាន​ន័យ​ថា​ ការ​ផ្ទុះ​គួរ​ឲ្យ​គ្រោះ​ថ្នាក់​ អាច​នឹង​បន្ត​កើត​ឡើង​ត​ទៅ​ទៀត​។​

លោក ​រីណាតូ​ សូលីដាំ​ ជា​ប្រធាន​វិទ្យាស្ថាន​ភ្នំភ្លើង​បាន​ប្រកាស​ថា​ កម្រិត​ប្រកាស​អាសន្ន​អំពី​កោះ​ភ្នំ​ភ្លើង​នោះ​ មាន​ចម្ងាយ​ប្រហែល ​៦៦ ​គីឡូម៉ែត្រ​នៃ​ទីក្រុង​ម៉ានីល​ភាគ​ខាង​ត្បូង​ ត្រូវ​បាន​ធ្លាក់​ចុះ​ទៅ​​វិញ​ដោយសារ ​«​ចរន្ត​ការ​ផ្ទុះ​ភ្នំ​ភ្លើង​គួរ​ឲ្យ​គ្រោះថ្នាក់​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​»​។​

នៅ​ក្នុង​ការ​ជូន​ដំណឹង​ចុង​ក្រោយ​បំផុត​របស់​ខ្លួន​ វិទ្យាស្ថាន​ធរណីវិទ្យា ​និង​ភ្នំ​ភ្លើង​របស់​ប្រទេស ​ហ្វីលីពីន​បាន​ថ្លែង​ថា​ ស្ថានការណ៍​ភ្នំភ្លើង​តាអាល់​នៅ​ក្នុង​រយៈពេល ​២ ​សប្តាហ៍​ បន្ទាប់​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​នោះ ​«​ជា​ទូទៅ​សកម្មភាព​រញ្ជួយ​ដី​ភ្នំ​ភ្លើង ​បាន​ធ្លាក់​ចុះ​បន្តិច​ម្តង​ៗ​ជា​បន្ត​បន្ទាប់​ បាន​ធ្វើ​ឲ្យ​កម្លាំង​ថយ​ចុះ​នៃ​សណ្ឋាន​បាត​ផ្ទៃ​ដី​របស់​កោះ​ភ្នំ​ភ្លើង​កាឡាឌីរ៉ា ​និង​ភ្នំ​ភ្លើង​តាអាល់ ​(TVI)​ និង​ចំហាយ​ឧស្ម័ន​ហ្គាស​នៅ​មាត់​ភ្នំ​ភ្លើង​ដ៏​ធំ ​បាន​ចុះ​ខ្សោយ​ទៅ​វិញ​៕ Xinhua/SK