ក្រុងអាប៊ូចាៈ កា​រិយាល័យ​ប្រធា​នា​ធិបតី​នី​ហ្សេរី​យ៉ា បាន​ឲ្យដឹង​​ថា ​ក្រុម​មេ​ដឹក​នាំ​របស់​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​បឹង​ Chad​ បាន​ជួបជុំ​​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​នី​ហ្សេរី​យ៉ា​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​បូកូហា​រ៉ាម​​។

​ជំនូប​កំពូល​នោះ ​ដែលត្រូវ​ចូលរួមដោយប្រទេស​នី​ហ្សេរី​យ៉ា ​កាមេរូន​ ​​ឆាដ ​នី​ហ្សេរ សាធា​រណរដ្ឋ​​បេណាំង​ និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ​គឺជា​ការ​​តាមដាន​ចំពោះ​កិច្ច​ប្រជុំខែ​វិចិ្ចកា​ ​នៅ​ក្នុង​ប្រទេស​ឆាដ​ ដែលបាន​អំពាវ​នាវ​ឲ្យ​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​បូកូ​ហារ៉ាម​នៅ​ក្នុង​តំបន់​ ដែល​មា​នភាព​​ជ្រួល​ច្របល់​នោះ​។

​ប្រធានា​ធិបតី​លោក​​ ​Muhammadu ​Buhari​ បាន​ថ្លែង​នៅ​ក្នុង​ការ​បើក​ជំនួបនោះ​ថា​៖«​ជំនូប​នៅ​ថ្ងៃ​នេះ​ គឺ​និ​យាយអំពី​​ការ​បន្ត​កិច្ច​ខំប្រឹង​ប្រែង​​រួម​របស់​ពួក​យើង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សន្តិ​សុខ​ជា​ទូទៅនៅ​ក្នុង​អនុ​តំបន់​របស់​ពួក​យើង​»​។

​លោក​បាន​ថ្លែង​ថា៖«ជំនូប​នោះ​ គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ថា ​ពួក​យើង​ទាំង​អស់​គ្នា​ចូល​រួម​ការ​ប្រយុទ្ធ​ប្រឆាំង​សត្រូវ​រួម​របស់​ពួក​យើង​គឺ ​ក្រុម​បូកូ​ហារ៉ាម​»៕ SK