ក្រុងបេរូតៈ ក្រុមឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងថា មានការបំផ្ទុះគ្រាប់បែកមួយបណ្តាលឲ្យទាហាន ៤ នាក់ស្លាប់ នៅស៊ីរីភាគខាងត្បូងកាលពីថ្ងៃពុធ ជាការវាយប្រហារដ៏កម្រមួយបណ្តាលឲ្យមនុស្សស្លាប់នៅក្នុងសង្គ្រាមរយៈពេល ៨ ឆ្នាំ នៅក្នុងប្រទេសមួយនេះ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានថ្លែងថា៖ «ការបំផ្ទុះគ្រាប់បែកនោះ ត្រូវបានកំណត់គោលដៅទៅលើក្រុមសមាជិកក្បួនរថយន្ត ដឹកជញ្ជូនរបស់អង្គភាពទី៤» នៅខេត្តដារ៉ាអាភាគខាងត្បូង។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅអង់គ្លេស បានថ្លែងថា មនុស្ស ៩ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារនៅជិតភូមិយ៉ាដាដ មានចម្ងាយប្រហែល ៧ គីឡូម៉ែត្រ នៅខាងក្រៅខេត្តដារ៉ាអា។
ក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានថ្លែងថាភ្លាមៗនោះវានៅមិនទាន់ដឹងច្បាស់អ្នកដែលនៅពីក្រោយនៃការបំផ្ទុះនោះនៅឡើយទេ ប៉ុន្តែខេត្តនោះ បានប្រឈមមុខជាមួយការបំផ្ទុះ ហើយមានការបាញ់ប្រហារទៅលើមូលដ្ឋាននៅក្បែរនោះ ទោះបីជាពួកគេ មិនបានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នានៅទីនោះក្តី៕ SK