កំពង់ផែអ៊ីលីហ្សាបេតៈ ប៉ូលិស បាននិយាយថា ក្រុមប្រដាប់អាវុធមួយក្រុម បានវាយប្រហារទៅលើប៉ូស្តិ៍ប៉ូលិសមួយនៃតំបន់ជនបទមួយនៅអាហ្រ្វិកខាងត្បូងនាថ្ងៃពុធនេះ និងបានលួចយកកាំភ្លើងជាច្រើនដើមនៅក្នុងការវាយប្រហារមួយ ដែលបណ្តាលឲ្យមន្ត្រី៥នាក់ និងទាហានម្នាក់ ស្លាប់។
អ្នកនាំពាក្យប៉ូលិសលោកVish Naidoo បានថ្លែងថា ចោរប្លន់ទាំងអស់នោះ បានចូលទៅក្នុងប៉ុស្តិ៍ប៉ូលិសនោះនៅក្នុងភូមិ Engcobo ភាគខាងត្បូងភ្លាមៗនៅពេលរំលងអាធ្រាត្រ ហើយបានបើកការបាញ់ប្រហារទៅលើមន្រ្តីទាំងនោះ និងចាប់បានមន្ត្រីពីរនាក់ផ្សេងទៀត ដែលក្រោយមកពួកគេ បានសម្លាប់តែម្តង។
លោក Naidoo បានប្រាប់ AFPថា នៅក្នុងអំឡុងប៉ុន្មានម៉ោងពេលព្រឹកមនុស្ស៦នាក់ បានស្លាប់ នៅពេលក្រុមចោរប្លន់នោះ បានវាយប្រហារទៅលើប៉ុស្តិ៍ប៉ុលិសEngcobo។
៥ នាក់នៅក្នុងចំណោម ៦ នាក់នោះ គឺជាមន្ត្រីប្រចាំការ។ មន្ត្រីប៉ូលិសបីនាក់ ត្រូវបានក្រុមប្លន់នោះស្លាប់នៅក្នុងប៉ុស្តិ៍ប៉ូលិសនៅពេលចោរប្លន់បានវាយប្រហារលើប៉ុស្តិ៍នោះ និងបានបាញ់រះទៅលើសមាជិកដទៃទៀត៕ PSA