ក្រុង​ឌូបៃៈ ​អង្គការ​គាំពារ​កុមារ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​មនុស្ស​យ៉ាង​តិច ៧ ​នាក់ ​បាន​ស្លាប់ ​ដែល​ក្នុង​នោះ​មាន​ក្មេង ​៤ ​នាក់​ផង​ដែរ​ ហើយ ​៨ នាក់​ទៀត​រង​របួស​ នៅ​ក្នុង​ការ​វាយប្រហារ​ផ្លូវ​អាកាស​មួយ​ ​នៅ​ក្បែរ​មន្ទីរពេទ្យ​មួយ​កន្លែង​​នៅ​យេម៉ែន​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​អង្គការ​គាំពារ​កុមារ ​បាន​ថ្លែង​ថា​៖ «​ក្មេង ​៤ ​នាក់​នៅ​ក្នុង​ចំណោម​មនុស្ស ​៧ ​នាក់​ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ពុធ​​ នៅ​ពេល​មន្ទីរពេទ្យ​មួយ​ដែល​បាន​គាំទ្រ ដោយ​អង្គការ​គាំពារ​កុមារ​នៅ​យេម៉ែន ត្រូវ​​រង​ការ​វាយប្រហារ​ដោយ​ផ្លូវ​អាកាស​»​។​

«មីស៊ីល​មួយ​គ្រាប់ ​បាន​វាយប្រហារ​នៅ​កន្លែង​ស្ថានីយ​ប្រេង​មួយ​កន្លែង​នៅ​ក្បែរ​ច្រក​ចូល​ទៅ​កាន់​មន្ទីរពេទ្យ​ជនបទ ​Ritaf ​មាន​ចម្ងាយ​ប្រហែល ​១០០ ​គីឡូ​ម៉ែត្រ​ពី​ក្រុង​សាអាដា​នៅ​យេម៉ែន​ភាគ​ខាង​ជើង​នៅ​ម៉ោង ​៩ ​កន្លះ​ព្រឹក​»​។​

អង្គការ​គាំពារ​កុមារ​នោះ​ បាន​ថ្លែង​ថា​ ក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​ គឺ​មាន​បុគ្គលិក​សុខាភិបាល ​និង​​កង​សន្តិសុខ​ ដោយ​អំពាវនាវ​ឲ្យ «​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​មួយ​ទៅ​លើ​ទង្វើ​យ៉ាង​​ឃោរឃៅ ព្រៃផ្សៃ​​ថ្មី​បំផុត​​នេះ​​»​។​

លោក​ស្រី​ Helle ​បាន​ថ្លែង​ថា នេះ គឺ​ជា​ការ​វាយប្រហារ​ដ៏​សាហាវ​បំផុត៕ AFP/SK