ក្រុង​កាប៊ុលៈ ​មនុស្ស​ជា​ច្រើនបាន​រង​របួស​នៅ​ពេល​រថយន្ត​បង្កប់​គ្រាប់​បែករ​បស់​ក្រុម​តាលី​បង់​​មួយ​គ្រឿង​ដែល​ បាន​ផ្ទុះ​នៅ​ក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​បានបណ្តាល​ឲ្យ​មាន​​ផ្សែង​ខ្មៅ​ក្រាស់​ឃ្មឹក​ហុយ​ឡើង​​ពី​លើ​រ​ដ្ឋ​ធានី​​អាហ្វ​ហ្គានី​ស្ថាន​ និង​កញ្ចក់​បង្អួច​បាន​បែក​​​​ខ្ទា​ត់​រ​ប៉ា​ត់​រប៉ាយ​ទៅ​ឆ្ងាយ​ពី​កន្លែង​ផ្ទុះ​នោះ​។​

​អំពើ​ហិង្សាកំពុង​កើន​ឡើង​នៅ​ទូទាំង​ប្រទេស​អាហ្វ​ហ្គានី​ស្ថាន​ និង​នៅ​ក្រុង​កាប៊ុល​ ខណៈ​អាមេរិក ​និង​ក្រុម​តាលី​បង់​ បាន​ចរចា​ណពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​មួយ​ឲ្យ​សម្រេច​បាន​នៅ​មុន​ការ​បោះ​ឆ្នោត ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៨ ​ខែ​ កញ្ញា​ ខាង​មុខ​នេះ​។​

​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក ​Nasrat​ Rahimi ​បាន​ថ្លែង​ថា​ រថយន្ត​បង្កប់​គ្រាប់​បែក​នោះ​ បាន​ផ្ទុះ​ឡើង​នៅ​ក្បែរ​ច្រក​ចូល​ប៉ុស្តិ៍​ប៉ូលិស​មួយ​កន្លែង​ នៅ​ក្រុង​កាប៊ុល​ភាគ​ខាង​លិច​នៅ​ប្រហែល​ម៉ោង ​៩​ ព្រឹក​ ថ្ងៃទី​ ៧ ខែ​ សីហា​។​

​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិ​បាល​លោក​ Wahidullah Mayar ​បាន​ថ្លែង​ថា​ មនុស្ស​យ៉ាង​តិច​ ៩៥​ នាក់ ​បាន​រងរ​បួស​ ហើយ​ភាគ​ច្រើន​ជា​ជន​ស៊ី​វិល​នៅ​ក្នុង​នោះ​មាន​ស្ត្រី ​និង​ក្មេង​ ពួក​គេ​ត្រូវ​បាន​គេ​បញ្ចូន​ទៅ​កាន់​មន្ទី​រ​ពេទ្យ​៕ SK​