ក្រុងកាប៊ុលៈ ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដោយបានកំណត់គោលដៅទៅលើបណ្ឌិតសភាយោធាមួយកន្លែង នៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៥ នាក់ស្លាប់ កាលពីព្រឹកថ្ងៃអង្គារ ហើយជាការវាយប្រហារទ្រង់ទ្រាយធំលើកដំបូង នៅក្នុងទីក្រុងមួយនេះអស់រយៈពេលជាច្រើនខែនៅអាហ្វហ្គានីស្ថាន។
គ្មានក្រុមណាមួយចេញមកអះអាងទទួលខុសចំពោះការវាយប្រហារនៅពេលព្រឹក ដែលបានកើតឡើងក្រោយពីមានភាពស្ងប់ស្ងាត់នៅក្រុងកាប៊ុលជិតបីខែ។
ក្រសួងការពារជាតិបានថ្លែងថា មនុស្ស ៥ នាក់បានស្លាប់ និងយ៉ាងតិច ៦ នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រសួងមហាផ្ទៃបានថ្លែងថា មនុស្ស ៦ នាក់បានស្លាប់ ជនស៊ីវិល ២ នាក់ និងបុគ្គលិកយោធា ៤ នាក់ ក្រោយពីជនអត្តឃាតបំផ្ទុះគ្រាប់បែក បានចុចបំផ្ទុះគ្រាប់បែកនៅម៉ោងប្រហែល ៧ ព្រឹក៕ SK