ក្រុងប៉ារីសៈ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICJ) កាលពី​ថ្ងៃ​អង្គារ បាន​បើក​ការ​ស៊ើប​អង្កេត​ដំបូង​លើ​អំពើ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា ក្រោយ​ពី​ការ​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​របស់​កងទ័ព បាន​បង្ខំ​ឲ្យ​មនុស្ស ៧០ ម៉ឺន​នាក់​ក្នុង​ចំណោម​ពួកគេ​រត់​ទៅ​នៅ​ប្រទេស​បង់ក្លាដែស។

ខាងក្រោម​នេះ គឺជា​កាលបរិច្ឆេទសំខាន់ៗ ចាប់តាំងពី​ការ​ចំណាកស្រុក បានកើត​ឡើង ១ ឆ្នាំ​កន្លង​ទៅ។

-នៅ​ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៥ ជន​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​រាប់រយ​នាក់​បានធ្វើការ​វាយ​ប្រហារ ទៅ​លើ​ប៉ុស្តិ៍​ប៉ូលិស នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ដោយ​បាន​បណ្តាល​ឲ្យ​ប៉ូលិស ១៣ នាក់​ស្លាប់។

- ត្រឹម​ថ្ងៃទី៥ កញ្ញា ២០១៧ ជន​រ៉ូ​ហ៊ីង​យ៉ា​ជាង ១២ ម៉ឺន​នាក់​បាន​សម្រុក​ចូលទៅរ​ស់​នៅ​ប្រទេស​បង់ក្លាដែស ដោយ​បាន​ធ្វើ​ឲ្យ​ជំរំ​ជន​ភៀស​ខ្លួន​ដែល​បំពាក់​សម្ភារ​មិន​ត្រឹម​ត្រូវមាន​មនុស្ស​ណែន​តាន់តាប់។

- នៅ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ លោកស្រី​អ៊ុង​សាន​ស៊ូ​ជី បើកចំហ​ឲ្យ​ជន​រ៉ូ​ហ៊ីង​យ៉ា ដែល​ភៀស​ខ្លួន​មក​តាំង​ទីលំនៅ​ជាថ្មី ដោយ​រង​ចាំ​ដំណើរការ​ផ្ទៀង​ផ្ទាត់។

-ថ្ងៃទី២ ខែវិច្ឆិកា ២០១៧ លោកស្រី អ៊ុង​សាន ស៊ូ​ជី ធ្វើ​ទស្សនកិច្ច​តំបន់​មាន​ជម្លោះ ប៉ុន្តែ​មិនបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ទេ។

-ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៧ ប្រទេស​បង់​ក្លា​ដែ​ស និង​មីយ៉ាន់ម៉ា បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​ចាប់ផ្តើម​បញ្ជូន​ជន​ភៀស​ខ្លួន ដែល​នៅ​បង់ក្លាដែស​ក្នុង​រយៈពេល ២ ខែ​ដោយ​មិន​បាន​ប្រើ​ពាក្យ​ថា «រ៉ូហ៊ីងយ៉ា»។

-ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៧ សម្តេច​ប៉ាប ហ្រ្វង់​ស៊ី​ស បាន​ជួប​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ១៦ នាក់ នៅ​ពេល​បំពេញ​ទស្សនកិច្ច​នៅ​បង់ក្លាដែស បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​បាន​ស្នើ​ឲ្យ​មាន «ភាព​មេត្តា​ធម៌»។

ក្រុម​ស្ត្រីមូស្លីម​រ៉ូហ៊ីង​យ៉ាឡើ​ង​ជិះ​រថយន្ត​ប៉ូលិស​នៅ​ទីប្រជុំជន​ Rathedaung។ AFP

-ថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៧ ប្រមុខ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​អន្តរជាតិ ដោយ​ព្រមាន​ពី «លទ្ធភាព​ធាតុ​ផ្សំ​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍»។

-នៅ​ថ្ងៃទី១៤ ធ្នូ ឆ្នាំ ២០១៧ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​និយាយថា ជន​រ៉ូ​ហ៊ីងយ៉ា​យ៉ាង​តិច ៦ ៧០០ នាក់ ត្រូវ​បាន​គេ​សម្លាប់​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​បង្ក្រាប​របស់​កងទ័ព។

-នៅ​ថ្ងៃទី៦ មីនា ឆ្នាំ ២០១៨ អង្គការសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ និយាយថា មី​យ៉ាន់​ម៉ា​កំពុង​បន្ត​ការ​បោស​សម្អាត​ជន​ភាគ​តិច​រ៉ូហ៊ីងយ៉ា។

-ថ្ងៃទី២៧ សីហា ឆ្នាំ ២០១៨ ក្រុម​អ្នកស៊ើប​អង្កេត​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​អន្តរជាតិ និង​ការ​កាត់​ទោស​ប្រមុខ​កងទ័ព​មីយ៉ាន់ម៉ា។

-ថ្ងៃទី៣ ខែកញ្ញា ២០១៨ អ្នកកាសែត Reuters ២នាក់​ត្រូវ​ចោទប្រកាន់​ពីបទ​រំលោភ​ច្បាប់​សម្ងាត់​របស់​ប្រទេស​មីយ៉ាន់ម៉ា និង​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​រយៈពេល ៧ ឆ្នាំ។

-នៅ​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុម​អ្នកស៊ើប​អង្កេត​អង្គការសហប្រជាជាតិ​អំពាវនាវ​ឲ្យ​យោធា​មីយ៉ាន់ម៉ា ត្រូវ​ដក​ចេញ​ពី​កិច្ចការ​នយោបាយ៕