ក្រុងឌូ​បៃៈ ​ក្រុម​អ្នក​វិភាគ​ និយាយ​ថា​ ​កិច្ច​ចរចា​សន្តិភាព​នៅ​យេម៉ែន​លើក​ដំបូង ​ចាប់​តាំង​ពី​ឆ្នាំ ​​២០១៦ នៅ​មិន​ទាន់​មាន​ឱ​កាស​ដ៏​ល្អ​ ដើម្បី​​បញ្ចប់​សង្គ្រាម​នៅ​ឡើយ​ទេ​ ខណៈ​សហគមន៍​អន្តរ​ជាតិ ​បាន​គាំទ្រដល់​កា​រដោះស្រាយ​ជម្លោះ​​ ដែល​បាន​បង្ក​ខា​តបង់យ៉ាង​ច្រើន​នោះ​។

កាល​ពី​ថ្ងៃ​អង្គារ​ ប្រសិត​ពិសេស​​អង្គការ​សហ​ប្រជា​ជាតិ ​​លោក ​​Martin ​Griffiths ​បាន​ចាក​​ចេញ​ពី​ក្រុង​សាណា​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ឧទ្ទាម​​ជា​មួយគណៈ​​ប្រតិភូ​នៃ​ក្រុម​ឧទ្ទាម​ហ៊ូធី​ទៅ​ប្រទេស​ស៊ុយ​អែត​ ដើម្បី​ចរចា​ជា​មួយ​រដ្ឋា​ភិបាល​គាំទ្រ​ដោយ​អារ៉ាប៊ី ​សាអូឌីតនោះ​​។

​យោង​តាម​អ.​ស.​ប.​បាន​ឲ្យ​ដឹង​ថា​ សង្គ្រាម​ដែល​មាន​រយៈ​ពេល​៤​ឆ្នាំ​រវាង​ក្រុម​ឧទ្ទាម​ហ៊ូធី​មាន​​សម្ព័ន្ធ​មិត្ត​ជា​មួយ​អ៊ីរ៉ង់​ និង​កង​កម្លាំង​គាំទ្រ​រដ្ឋា​ភិបាល ​បាន​ជំរុញ​ឲ្យ​ប្រទេស​នេះ​ ធ្លាក់​​ទៅ​ក្នុង​មាត់​ជ្រោះ​គ្រោះ​ទុរ្ភិក្ស ​ដោយ​ប្រជា​ជន​ចំនួន​១៤​លាន​នាក់​ ប្រឈម​នឹង​ភាព​អត់​ឃ្លានយ៉ាង​ខ្លាំង​។

រូប​ភាព​វី​ដេអូ​នៃ​ក្រុម​ក្មេង ​ដែល​ខ្វះ​អាហារ​រូប​ត្ថម្ភ​ ខ្សោយ​មិន​អាច​កម្រើក​​ បាន​ធ្វើ​ឲ្យ​ពិភពលោកចាប់​អារម្មណ៍​យ៉ា​ង​ខ្លាំង​​។

លោក ​​Elizabeth​Dickinson ​អ្នក​វិភាគ​ជាន់​ខ្ពស់​ដែល​ធ្វើ​ការ​ជា​មួយ​ក្រុម​ដោះស្រាយ​វិបត្តិ​អន្តរ​ជាតិ​នោះ​ បាន​ថ្លែង​ថា៖«អ្វី​ដែល​ពួក​យើង​មាននាពេ​​ល​បច្ចុប្បន្ន​នេះ គឺ​ឱកាស​មួយដើម្បី​ចាប់​ផ្តើម​ធ្វើ​ឲ្យ​កិច្ច​ចរចាសន្តិភាព​ដំណើរ​ការ​​»៕ SK