ស្រុកមែសៃៈ កិច្ចប្រឹងប្រែងជួយសង្រ្គោះដើម្បីយកក្រុមបាល់ទាត់យុវជន ដែលជាប់នៅក្នុងរូងភ្នំលិចនៅប្រទេសថៃ បានឈានចូលដល់ទី ២ ហើយនៅថ្ងៃចន្ទនេះ ដោយក្មេង ៩ នាក់នៃក្រុមបាល់ទាត់ Wild Boars នៅក្នុងរូងនោះនៅឡើយ ក្រោយពីក្រុមអ្នកមុជទឹកពិសេស បាននាំយក៤នាក់ចេញមកក្រៅ រួចហើយនោះ។
ភ្លៀងដែលធ្លាក់មកនោះ គឺជា ឧបសគ្គមួយក្នុងចំណោមឧបសគ្គធំៗក្នុងកិច្ចប្រតិបត្តិការនេះ ដោយបានគំរាមធ្វើឲ្យលិចបរិវេណរូងភ្នំនៅតំបន់ភ្នំនៃប្រទេសថៃ ភាគខាងជើង ថ្វីបើគ្រោះថ្នាក់ជាច្រើនទៀត ក៏អាចរារាំងការវិលត្រឡប់ពួកគេប្រកបដោយសុវត្ថិភាពនោះ។
ប្រទេសថៃ បានរងចាំព័ត៌មានអំពីការវិលត្រឡប់របស់ក្មេងៗ និងគ្រូបង្វឹកអាយុ២៥ឆ្នាំរបស់ពួកគេ ចាប់តាំងពីពួកគេ បានជាប់នៅក្នុងបរិវេណរូងភ្នំ Tham Luang នៅថ្ងៃទី២៣ខែមិថុនា។
ពួកគេ បានចំណាយពេល ៩ ថ្ងៃនៅក្នុងរូងភ្នំ នៅមុនពេលក្រុមអ្នកមុជទឹកអង់គ្លេស បានរកឃើញពួកគេនោះ៕ PSA