ក្រុង​ប៉ារីស៖ ​យោង​តាម​ការ​វាយ​តម្លៃ​លម្អិត​ពី​ចំនួន​​​ស្លាប់​កុមារ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ជាង ​១៥ ​ពាន់​នាក់ ​ដែល​មាន​​អាយុ​ក្រោម ​៥ ​ឆ្នាំ ​បាន​ស្លាប់​​​ជា​រៀង​រាល់​ថ្ងៃ​ នៅ​ក្នុង​ពិភព​លោក​ដែល​កំពុង​អភិវឌ្ឍន៍​នេះ ដោយ​មាន​ភាព​ខុស​​គ្នា​​យ៉ាង​ខ្លាំង​ក្នុង​អត្រា​មរណៈ ​​នៅ​ក្នុង​​​ប្រទេស​ជា​ច្រើន។

ការ​សិក្សា​នោះ បាន​រក​ឃើញ​ថា​ ចាប់​ពី​ឆ្នាំ ​២០០០ ​ដល់​ចុង​ឆ្នាំ ​២០១៧​ ក្មេង​ទើប​នឹង​កើត​ចំនួន ​១២៣ ​លាន​នាក់​ ទារក​ និង​កូន​ក្មេង ​បាន​ស្លាប់​តិច​នៅ​ក្នុង​​ប្រទេស​មាន​ប្រាក់​ចំណូល​​ទាប និង​មធ្យម​​ចំនួន ​៩៩​ ដែល​តំណាង​ឲ្យ​ ​៩០ ​ភាគរយ ​នៃ​ក្មេង​ស្លាប់​អាយុ​ក្រោម ​៥ ​ឆ្នាំ។ ​​

ក្រុម​អ្នក​​ស្រាវជ្រាវ​បាន​ថ្លែង​ប្រាប់​ AFP ​ថា​ ដោយ​​បន្ថែម​តួលេខ​ដំបូង​សម្រាប់​ឆ្នាំ ​២០១៨​ រួម​ទាំង​បណ្តា​ប្រទេស​ខ្លះ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ចំនួន​សរុប​ដូច​ជា​ ប្រទេស ​ចិន​ ម៉ិកស៊ិក​ ប្រេស៊ីល​ និង​ម៉ាឡេស៊ី​ ជា​ចំនួន​ស្លាប់​ទាំង​នៅ​កុមារ​ភាព​នោះ​ នឹង​កើន​ឡើង​ជាង ​១៣០ ​លាន​នាក់ ​អស់​រយៈពេល ​២ ​ទសវត្សរ៍​ដំបូង​នៅ​សតវត្សរ៍ទី ​២១ ​នេះ​។​

ក្រុម​អ្នក​ជំនាញ​រាប់​រយ​នាក់ ​បាន​រាយការណ៍​នៅ​ក្នុង​ទស្សនាវដ្តី​ Nature ​ថា ​មូលហេតុ​សំខាន់​នៃ​ការ​ស្លាប់​ផ្សេងៗ​ដោយ​ផ្អែក​ទៅ​លើ​អាយុ​របស់​ទារក​ទាំង​នោះ​។​

ការ​កើត​មិន​គ្រប់​ខែ ​គឺ​ជា​ឃាតករ​សាហាវ​បំផុត​ សម្រាប់​ក្រុម​ទារក​ស្ថិត​នៅ​ក្រោម​អាយុ ​១ ខួប​ ចំណែក​ក្មេង​ចាប់​ពី​អាយុ ​២ ​ឆ្នាំ ​ដល់ ​៤ ​ឆ្នាំ ​អាច​នឹង​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ចាញ់​ ជំងឺ​អាសន្ន​រោគ​ និង​ការ​ឆ្លង​រោគ​ផ្លូវ​ដង្ហើម​ និង​រោគ​រលាក​សួត​ជា​ដើម​។​

ឱកាស​របស់​ទារក​ទើប​នឹង​កើត​ ឬ​កូន​ក្មេង​ដែល​ជិត​នឹង​ស្លាប់​បាន​កើន​ឡើង​ ​១០ ​ដង​ រវាង​ប្រទេស​ទាំង​នោះ​ ហើយ​បាន​កើន​ឡើង​ដល់​ទៅ​​ ៤០ ​ដង ​រវាង​តំបន់​មួយ​ចំនួន​។​

លោក​ Simon Hay ជា​អ្នក​និពន្ធ​ជាន់​ខ្ពស់ និង​ជា​ប្រធាន​ក្រុម​ទទួល​បន្ទុក​​​ជំងឺ​ក្នុង​តំបន់​​​នៅ​វិទ្យាស្ថាន​វិនិច្ឆ័យ​ និង​វាយ​តម្លៃ​សុខភាព​នៃ រដ្ឋ​វ៉ាស៊ីនតោន​បាន​ថ្លែង​​ថា ជា​មធ្យម​កុមារ​​ជិត​ ​១៥ ​ពាន់​នាក់​ អាយុ​ក្រោម​​ ​៥ ឆ្នាំ ​​ស្លាប់​រៀង​រាល់​ថ្ងៃ​៕ AFP/SK