ក្រុងវ៉ាស៊ីនតោនៈ កូនប្រុសទាំងអស់លោក Jamal Khashoggi ប្រាប់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសមួយ ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា ពួកគេបានស្នើឲ្យក្រុមអាជ្ញាធរអារ៉ាប៊ី សាអ៊ូឌីត ប្រគល់សាកសពឪពុករបស់ពួកគេ ដូច្នេះគ្រួសារអាចរៀបចំធ្វើបុណ្យតាមបែបសាសនា ជូនគាត់។
លោក Khashoggi ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុលរាជាណាចក្រនេះនៅក្រុងអ៊ីស្តង់ប៊ុល ដោយមនុស្សមួយក្រុមដែលបានបញ្ជូនចេញពីក្រុងរីយ៉ាដកាលពីថ្ងៃទី ២ ខែតុលា ជាអំពើឃាតកម្មមួយ ដែលប្រធានាធិបតីតួកគី បាននិយាយថា ត្រូវបានបញ្ជាពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលអារ៉ាប៊ី សាអ៊ូឌីត។
លោក AbdullahK hahoggi បានប្រាប់់បណ្តាញទំនាក់ទំនងអាមេរិកនៅក្នុងអំឡុងពេលធ្វើបទសម្ភាសមួយនៅក្នុងក្រុងវ៉ាស៊ីនតោនថា៖ «ខ្ញុំពិតជាសង្ឃឹមថា អ្វីក៏ដោយបានកើតឡើង គឺមិនធ្វើឲ្យគាត់ឈឺចាប់នោះទេ ឬ ក៏វាអាចកើតឡើងយ៉ាងឆាប់ពេក ឬ គាត់ បានស្លាប់ដោយសន្តិភាពហើយឬ?»។
បងប្រុសរបស់គាត់ ឈ្មោះ Salah បាននិយាយថា៖ «អ្វីដែលយើងចង់បាននៅពេលនេះ គឺចង់បញ្ចុះសពរបស់គាត់នៅក្នុងឧទ្យាន Al Baqi នៅក្រុង Medina ជាមួយសាច់ញាតិនៃ ក្រុមគ្រួសាររបស់គាត់ផ្សេងៗទៀត» ដោយបាននិយាយយោងដល់ទីកន្លែងកប់សាកសពនៅក្នុងប្រទេសអារ៉ាប៊ី សាអ៊ូឌីត៕