ក្រុង​សេ​អ៊ូលៈ កូរ៉េ​ខាង​ជើង​ បាន​ព្រមាន​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ការ​បន្ត​ការ​ចរចា​ពី​បញ្ហា​នុយកេ្លអ៊ែរ​ជាមួយ​អាមេរិក​ នឹង​ត្រូវ​ប៉ះពាល់ ​ប្រសិន​បើ​អាមេរិក​បន្ត​​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េ​ខាង​ត្បូង​នោះ​។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង​ បាន​ធ្វើ​ការ​អធិប្បាយ​ដោយ​និយាយ​យោង​ដល់​សមយុទ្ធ ​19-2 Dong Maeng ដែល​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​នៅ​ខែ​ក្រោយ។ ​ការ​អធិប្បាយ​នោះ​បាន​បង្ហាញ​ថា ​កូរ៉េ​ខាង​ត្បូង ​​អាច​ពិចារណា​អំពី​ការ​ព្រមព្រៀង​ដើម្បី​បន្ត​ការ​ចរចា​កម្រិត​ការងារ​ប្រសិន​បើ​សមយុទ្ធ​ដែល​គេ​គ្រោង​នោះ​​ពិត​ជា​កើត​ឡើង​​។ ​

កូរ៉េ​ខាង​ជើង​ បាន​ចាត់​សមយុទ្ធ​បែប​នេះ​ថា ​ជា​ការ​ឈ្លាន​ពាន​លើ​ទឹក​ដី​របស់​ខ្លួន​។

អ្នក​នាំពាក្យ​នោះ ​បាន​ថ្លែង​ថា៖​ «​ប្រសិន​បើ​សមយុទ្ធ​យោធា​នេះ ​កើត​ឡើង​វា​​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​កិច្ច​ចរចា​កម្រិត​ការងារ ​DPRK-អាមេរិក​»។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ KCNA។ «យើង​នឹង​បង្កើត​ការ​សម្រេច​ចិត្ត​របស់​យើង​អំពី​ការ​បើក​ការ​ចរចា​កម្រិត​ការងារ​ DPRK-អាមេរិក ​ខណៈ​តាម​ដាន​វិធានការ​របស់​អាមេរិក​តទៅ​ទៀត​នោះ​។

DPRK ជា​អក្សរ​កាត់​សម្រាប់​ឈ្មោះ​ផ្លូវ​ការ​របស់​ប្រទេស ​កូរ៉េ​ខាង​ជើង ​គឺ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​។ ​​​

លោក ​ដូណាល់​ ត្រាំ និង​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម​ ជុងអ៊ុន ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ ដើម្បី​បន្ត​ការ​ចរចា​កម្រិត​ការងារ ​នៅ​ពេល​ដែល​ពួក​គេ​បាន​រៀបចំ​កិច្ច​ប្រជុំ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ព្រំដែន​អន្តរ​កូរ៉េ​គឺ​ភូមិ​ផាន់ម៉ាន់​ជុំ​កាល​ពី​ថ្ងៃ​ទី ​៣០​ ខែ ​មិថុនា​។ ​

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​ស្តីពី​ការ​បន្ត​ការ​ចរចា​កម្រិត​ការងា​នោះ ​​មេ​ដឹកនាំ ​US និង​កូរ៉េ​ខាង​ជើង​ បាន​ព្រមព្រៀង​បន្ត​កិច្ច​ចរចា​តទៅ​ទៀត​៕ Yonhap/PSA