ក្រុងសិង្ហបុរីៈ កូរ៉េខាងជើង​កាលពី​ថ្ងៃ​សៅរ៍ បាន​ថ្លែងថា​អាមេរិក​កំពុងតែ​ធ្វើ​ខ្លួន​ភ្ញាក់​ផ្អើល​ចំពោះ​ភាព​គ្មាន​ការ​អត់​ធ្មត់​ជុំវិញ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​ថ្លែង​សង្កត់​ធ្ងន់​ថា ត្រូវ​តែ​រក្សា​ទណ្ឌកម្ម​ទាំង​ស្រុង ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង។

មតិផ្ទុយ​ជាច្រើន​នៅឯ​វេទិកា​សន្តិសុខ​នៅ​ប្រទេស​សិង្ហ​បុរី​ត្រូវ​បានលើកឡើង បន្ទាប់ពី​របាយការណ៍​ថ្មី​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ថា​ក្រុង​ព្យុងយ៉ាង បាន​និង​កំពុង​បន្ត​ដំណើរការ​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ខ្លួន និង​កំពុង​តែ​ល្មើស​ទណ្ឌកម្ម​តាមរយៈ​ការ​ដឹក​ជញ្ជូន​ប្រេង​តាម​កប៉ាល់។

កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​ជាមួយនឹង​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ កាលពី​ខែមិថុនា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង ការ​ប្ដេជ្ញា​ចិត្ត​មិន​ច្បាស់​លាស់ «ក្នុង​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ» ដែល​នេះ វា​ខុស​ឆ្ងាយ​ពី​អ្វី​ដែល​អាមេរិក​បាន​ទាម​ទារ​ឲ្យ​មាន​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​ដោយ​ស្មោះ​ត្រង់ និង​មិន​អាច​កែ​ប្រែ​បាន។

ខណៈដែល​មន្ត្រី​អាមេរិក​បានបង្ហាញ​ពី​សុទិដ្ឋិនិយម​ជា​សាធារណៈ​អំពី​កិច្ចព្រមព្រៀង​ក្រុង​ព្យុងយ៉ាង​មើល​ទៅ​ហាក់​ដូចជា មិន​បាន​ធ្វើ​អី្វ​ជា​ដុំកំ​ភួន​នោះ​ទេ ហើយ​ថែម​ទាំង​បន្ថែម​ការ​ព្រួយ​បារម្ភ ដែល​សមាជិក​រដ្ឋ​ខ្លះ​បាន​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​លើ​ប្រទេស​នេះ។

នៅក្នុង​វេទិកា​តំបន់​របស់​អាស៊ាន រដ្ឋមន្ត្រីការបរទេស​លោក Ri Yong Ho បាន «ប្រកាន់​ជំហរ​យ៉ាង​រឹងមាំ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត និង​ពាក្យ​សន្យា» ដើម្បី​អនុវត្ត​កិច្ច​ព្រមព្រៀង​ចុះ​ហត្ថលេខា នៅ​ខែ​មិថុនា ក្នុង​ប្រទេស​សិង្ហបុរី។

ប៉ុន្តែ​លោក បាន​រិះគន់ US ចំពោះ​ការធ្វើ​ឲ្យ​ប៉ះពាល់​ទំនុកចិត្ត ក្នុង​ដំណើរកា​នេះ «អី្វ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល គឺថា ការ​ទាម​ទារ​របស់ US បាន​វិល​ត្រឡប់​ទៅ​រក​ដាន​ចាស់​ដែល​ខុស​ឆ្ងាយ​ពី​គោល​បំណង​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​នោះ»៕