ក្រុងសេអ៊ូល៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃចន្ទថា កូរ៉េខាងជើងបានរៀបចំប្រារព្ធពិធីបុណ្យសពអតីតវីរយុទ្ធនារីរដ្ឋប្រឆាំងកងទ័ពជប៉ុន ដែលត្រូវបានគេចាត់ទុកថា ស្និទ្ធនឹងស្ថាបនិករបស់មេដឹកនាំកូរ៉េខាងជើងលោក គីម អ៊ីលស៊ុង។
យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើងបានឲ្យដឹងថា ការរៀបចំពិធីប្រារព្ធបុណ្យរំឭកដល់លោកស្រី Hwang Sun-hui ជាអនុប្រធានសភាប្រថាប់ត្រា និងជាអ្នកអភិរក្សសារមន្ទីរបដិវត្ដន៍របស់កូរ៉េខាងជើង ត្រូវបានរៀបចំធ្វើឡើងនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យ។
លោកស្រី Hwang Sun-hui ត្រូវបានដាក់រហស្សនាមដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ជា «យុទ្ធនារីជើងចាស់ជំនាន់ទី ១ របស់បដិវត្តន៍កូរ៉េ» លោកស្រីបានស្លាប់កាលពីថ្ងៃសុក្រក្នុងវ័យ ១០០ ឆ្នាំ។ លោកស្រីជាសមាជិកម្នាក់របស់ «កងអាសាស្ម័គ្រ» ប្រឆាំងកងទ័ពជប៉ុន ដែលស្ថាបនិករបស់កូរ៉េខាងជើងបានដឹកនាំតស៊ូនៅក្នុងប្រទេស ចិន នៅក្នុងអំឡុងពេលការគ្រប់គ្រងអាណានិគមរបស់ជប៉ុននៅឆ្នាំ ១៩១០-១៩៤៥។
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទស្សនកិច្ចកន្លែងតម្កល់សពរបស់លោកស្រី Hwang កាលពីសប្តាហ៍មុន ហើយបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំផងដែរ។
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនមិនបានទៅចូលរួមនៅក្នុងពិធីប្រារព្ធបុណ្យសពនោះទេ ប៉ុន្តែក្រុមមន្ត្រីជាន់ខ្ពស់ផ្សេងទៀតមកពីគណបក្សកំពុងគ្រប់គ្រងអំណាចនៅក្នុងនោះមានមេដឹកនាំលេខ ២ របស់កូរ៉េខាងជើង គឺលោក Choe Ryong-hae បានចូលរួមនៅក្នុងពិធីបុណ្យនោះ៕ Yonhap/SK