ក្រុង​សេ​អ៊ូ​លៈ ក្រុង​សេ​អ៊ូ​ល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​គ្រោង​បើក​ការិយាល័យ​ទំនាក់​ទំនង​រួម​នៅ​សប្តាហ៍​នេះ ដើម្បី​ធ្វើ​ឲ្យ​ការ​ទំនាក់​ទំនង និង​ដោះដូរ​ព័ត៌មាន​ឆ្លង​ព្រំដែន​បាន​ល្អ​ប្រសើរ​ឡើង។

ការិយាល័យ​នោះ គឺជា​ការផ្លាស់ប្តូរ​ដ៏​សំខាន់​នៅក្នុង​ការស្តារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ និង​អនុញ្ញាត​ឲ្យ​មាន​ជំនួប​មួយ​នៅ​ខែ​នេះ​រវាង​មេ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន និង​ប្រេសិត​ពិសេស​ប្រធានា​ធិបតី​កូរ៉េខាងត្បូង។

ក្រសួង​បង្រួបបង្រួម​ក្រុង​សេ​អ៊ូ​ល​បាន​ឲ្យ​ដឹងថា កា​រិ​យាល័យ​នេះ នឹង​ក្លាយជា​បណ្តាញ​ទំនាក់​ទំនង និង​ពិគ្រោះ​យោបល់​រយៈពេល ២៤ ម៉ោង​សម្រាប់​ការ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​អន្តរទ្វីប​មាន​ភាព​ប្រសើរ​ឡើង​ដោយ​បាន​ឲ្យ​ល្អ​ប្រសើរ​ឡើង​ដល់​ទំនាក់​ទំនង​រវាង​អាមេរិក​និង​កូរ៉េខាងជើង និង​បន្ថយ​ភាព​តាន​តឹង​ខាង​យោធា។

នៅឯ​ជំនួប​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅក្នុង​ខែមិថុនា រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និង​លោក​គីម​ជុង​អ៊ុន មេដឹកនាំ​ទាំង ២ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មិន​ច្បាស់​លាស់​ស្តីពី​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ ដែល​មេដឹកនាំ​អាមេរិក​ចាត់​ទុក​ជា​កិច្ច​ព្រម​ព្រៀង​ទម្លាយ​ភាព​ទាល់​ច្រក ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នោះ។

អាមេរិក បាន​អះអាងថា មានការ​រីកចម្រើន​តិច ត្រូវបាន​ធ្វើឡើង ចាប់តាំងពី​ពេលនោះ ដោយ​បាន​ជំរុញ​ឲ្យ​ត្រាំ​លុប​ចោល​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo ភ្លាមៗ​កាល​ពី​ចុង​ខែ​មុន​នេះ៕