ក្រុងសេអ៊ូលៈ ប្រភពមួយរបស់រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា កូរ៉េទាំងពីរ បានដកទ័ពនិងអាវុធចេញពីប៉ុស្តិ៍យាមជាច្រើននៅតាមព្រំដែនរបស់ពួកគេ ខណៈពួកគេ បានជំរុញឲ្យកម្ទេចចោលទាំងស្រុង។
ប្រភពមួយបានឲ្យដឹងក្នុងលក្ខខណ្ឌអនាមិកថា ៖«កូរ៉េខាងត្បូងនិងកូរ៉េខាងជើង បានព្រមព្រៀងដកទ័ពនិងអាវុធចេញប៉ុស្តិ៍យាមចំនួន១១»។ «ភាគីកូរ៉េខាងត្បូង បានបំពេញការងារតាមការព្រមព្រៀង ចំណែកកូរ៉េខាងជើង ត្រូវបាននិយាយថា បានធ្វើការងារនេះដែរ»។
ប្រភពនោះ បានឲ្យដឹងទៀតថា កូរ៉េខាងត្បូង បានចាប់ផ្តើមបំផ្លាញចោលប៉ុស្តិ៍យាមខ្លះក្នុងចំណោមប៉ុស្តិ៍យាមទាំងនោះ ហើយកូរ៉េខាងជើង ក៏បានបំផ្លាញប៉ុស្តិ៍យាមនៅតាមព្រំដែនខ្លះដែរ។
នៅក្នុងកិច្ចពិភាក្សាយោធាថ្នាក់ឧត្តមសេនីយ៍របស់ពួកគេកាលពីខែមុន បានឲ្យដឹងថា កូរ៉េទាំងពីរ បានព្រមព្រៀងដកប៉ុស្តិ៍យាមចំនួន១១នៅក្នុងតំបន់គ្មានយោធានៅចុងខែនេះ៕ Yonhap/PSA