ស្រុក​មេសៃៈ ក្មេង​ប្រុស​ថៃ​១១​នាក់​ និង​ជំនួយ​ការ​គ្រូ​បង្វឹក​បាត់​របស់​ពួក​គេ​ម្នាក់​ បាន​ជាប់​នៅ​ក្នុង​រូង​ភ្នំ​​មាន​ទឹក​ជំនន់​រយៈ​ពេល​ ៨ ​ថ្ងៃ​​ហើយ​ ខណៈ​ការ​រុក​រកគ្មាន​សម្រាក​នោះ មាន​ភាព​ល្អ​ប្រសើរ​ឡើង​​​ដោយ​សារ​អាកាស​ធាតុ​ល្អ​នៅ​ថ្ងៃ​អាទិត្យ​នេះ​។

ក្រុម​អ្នក​ជួយ​សង្រ្គោះ​ បាន​ខិត​ខំ​ប្រឹង​ប្រែង​ចូល​ទៅ​ក្នុង​រូង​ភ្នំ​ Tham Luang​ យ៉ាង​ជ្រៅ​ ​ដោយ​ក្តី​សង្ឃឹម​ថា ​អាច​រក​ឃើញ​ក្មេង​ប្រុស​មាន​អាយុ​ពី​ ១១ ​ឆ្នាំ​ដល់ ​១៦ ​ឆ្នាំ​ និង​គ្រូ​បង្វឹក​ជាង​មួយ​សប្តាហ៍​ហើយ​នោះ​ ក្រោយ​ពី​ពួក​គេ ​បាន​ដើរ​ផ្សង​ព្រេង​ និង​ត្រូវ​ជួប​ឧប​សគ្គ​ដោយ​ភ្លៀង​ខ្លាំង​នោះ​។

ថ្វី​បើ​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​គ្មាន​នឿយ​ហត់​ និង​មាន​ជំនួយ​ពី​អន្តរ​ជាតិ​ក្តី ​ក៏​មិន​ទាន់​បាន​ទាក់​ទង​ក្រុម​នោះ​ដែរ​ ចាប់​តាំង​ពី​ពួក​គេ​ ត្រូវ​បាន​រាយ​ការណ៍​ថា​ បាន​បាត់​ខ្លួន​និង​ភ្លៀង​ធ្លាក់​ខ្លាំង​​ ជា​ឧប​សគ្គ​ដល់​កិច្ច​ប្រឹង​ប្រែងស្រាវជ្រាវ​​រក​ពួកគេ​​។

ប៉ុន្តែ​អាកាស​ធាតុ​ល្អ​ប្រសើរ​នៅ​ក្បែរ​ព្រំដែន​ថៃ​ជា​មួយ​មីយ៉ាន់ម៉ា​ និង​ឡាវ ​បាន​ធ្វើ​ឲ្យ​មាន​ក្តី​សង្ឃឹម​ថា ​ក្រុម​អ្នក​មុជ​ទឹក ​នឹង​អាច​មុជ​ទឹក​ចូល​ទៅ​ដល់​ផ្លូវ​រូង​ភ្នំ​ Tham Luang ​មាន​ប្រវែង​១០​គីឡូ​ម៉ែត ដើម្បី​ស្វែង​រក​ពួក​គេ៕​​ PSA