ស្រុក​មែ​សៃ​: ក្មេង​ប្រុស​​ ១២ ​នាក់​និង​ជំនួយ​ការ​គ្រូ​បង្វឹក​បាល់ទាត់​ម្នាក់ ​ដែល​បាន​ជាប់​នៅ​ក្នុង​រូង​ភ្នំ​ ១០​ ថ្ងៃ​ដោយ​សារ​ទឹក​ជំនន់​ ត្រូវ​បាន​​​រកឃើញ​នៅ​មាន​​ជីវិត​និង​ត្រូវ​បាន​​​​ជួ​យ​សង្គ្រោះ​​កាល​ពីយប់​មិញ​។​

ក្រុម​អ្នក​ជំនាញ​មុជ​ទឹក​ បាន​រក​ឃើញ​ពួក​គេ​ដែល​កំពុង​អង្គុយ​នៅ​ទី​ទួល​នៅ​​ក្នុង​រូង​ភ្នំ​ Tham Luang នៅ​ថៃ​​។​​ ក្មេង​ទាំងនោះដែល​​មាន​អាយុ​ចន្លោះ​ពី​ ១១ ឆ្នាំ​ និង​ ១៦​ ឆ្នាំ​ និង​ជំនួយ​ការ​គ្រូ​បង្វឹក​បាល់ទាត់របស់ពួក​គេ​ បាន​ធ្វើ​ដំណើរ​ផ្សង​ព្រេង​​ចូល​ទៅ​ក្នុង​រូង​ភ្នំ​​ ហើយ​មិន​អាច​ចេញ​មក​វិញ​បាន​។​​

កិច្ច​ប្រឹង​​ប្រែង​ជួយ​សង្គ្រោះ​របស់​ក្រុម​រុក​រក​ ចំណាយ​ពេល​អស់​ជាច្រើ​ន​ថ្ងៃ​ ដោយ​សារ​​ភ្លៀង​ខ្លាំង​ នាំ​ឲ្យ​មាន​ទឹក​ជំនន់​នៅក្នុង​រូង​ភ្នំ៕ AFP