ស្រុកមែសៃៈ ​វី​ដេអូ​ថ្មី​នៃ​ក្រុម​បាល់​ទាត់​យុវ​ជន​មួយ​ក្រុម ​ដែល​ជាប់​នៅ​ក្នុង​រូង​ភ្នំ​នៅ​ប្រទេស​​​ថៃ​នោះ​ បាន​ចេញ​នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្មេងៗ​ប្រុស​ទាំង​នោះ​ សើច​សប្បាយ​ ​និង​និយាយ​ថា​ ពួក​គេ​មាន​សុខ​ភាព​ល្អ ​​បន្ទា​ប់​ពី​ក្រុម​អ្នក​មុជ​ទឹក​រក​ឃើញ​ក្នុង​រយៈ​ពេល​៩​ថ្ងៃ ​ក្រោយ​ពី​ពួក​គេ​ បាន​បាត់​ខ្លួន​នោះ​។

នៅ​ក្នុង​សារ​មួយ​ដែល​បញ្ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ដែល​កំពុង​រង​ចាំ​នៅ​ខាង​ក្រៅ​រូង​ភ្នំ​នោះ ​រូប​ភាព​វីដេអូ​របស់​កង​​ទ័ព​ជើង​ទឹក​ថៃ​ បង្ហាញ​ឲ្យ​រូប​ភាព​របស់​ក្រុម​ក្មេង​មាន​គ្នា​១១​នាក់​ក្នុង​ចំ​ណោម​ក្មេង​​ ១២ ​នាក់​នាក់​នោះ ​ដោយ​ម្នាក់ៗ​បាន​ធ្វើ​កាយ​វិការ​ស្វាគមន៍​តាម​ប្រពៃណី​ថៃ​ ដាក់​​​​​មុខ​​កា​មេ​រ៉ា ​មុន​នឹង​ណែ​នាំ​ខ្លួន​របស់​ពួក​គេ​ដោយ​ប្រើ​ឈ្មោះ​ក្រៅ​ និង​បាន​និយាយ​ថា ​«ខ្ញុំ​មាន​សុខ​ភា​ព​ល្អ​ទេ​»។

​​បី​បួន​នាក់​ក្នុង​ចំណោម​ក្មេង​ប្រុស​ទាំង​អស់​នៅ​ក្នុង​រូប​ភាព​នោះ​ កំពុង​ដណ្តប់​ភួយ​ការ​ពារ ​និង​​​អម​ការ​ពារ​ដោយ​អ្នក​មុជ​ទឹក​ម្នាក់​ដែល​មាន​ទឹក​មុខ​ញញឹម​។

​គ្រូ​បង្វឹក​មាន​វ័យ​២៥​ឆ្នាំ​របស់​ពួក​គេ ​ដែល​អម​ការ​ពារ​ក្មេង​ប្រុស​ទាំង​នោះ​ចុះ​ទៅ​រូង​ភ្នំ​នោះ ក្រោយ​ពេល​បង្ហាត់​បាល់​ទាត់​ចប់​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​មិថុនា​នោះ​ មិន​ត្រូវ​បាន​ឃើញ​នៅ​ក្នុង​រូប​ភាព​វី​ដេ​អូ​ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​ហ្វេស​ប៊ុក​របស់​កង​ទ័ព​ជើង​ទឹក​ថៃទេ៕ ​PSA