ក្រុង​បេរូតៈ ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​បាន​ថ្លែង​នៅ​ក្នុង​ការ​ធ្វើ​អត្ថា​ធិ​ប្បាយ ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ក្រុង​ដាម៉ាស​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ស្វាគមន៍​ក្រុម​ឃើដ​ស៊ី​រី​ត្រឡប់​ចូល​ក្នុង​ក្រុម​វិញ​ ក្រោយ​ពី​ក្រុង​វ៉ា​ស៊ីន​តោន​បាន​ទុក​ចោល​ពួក​គេ​ឲ្យ​នៅ​ឯក​កោ​ ដើម្បី​ប្រឈម​មុខ​ជា​មួយ​ការ​គំរាម​កំហែង​យោ​ធា​របស់​តួក​គី​។​

​ក្រុង​អង់​ការ៉ា​បាន​គំរាម​វាយ​លុក​ទ្រង់​ទ្រាយ​ធំ​នៅ​ប្រទេស ​ស៊ី​រី​ ប្រឆាំង​ក្រុម​ជី​វពល​ឃើដ​ដែល​ខ្លួន​ បាន​ចាត់​ទុក​ថា​ជា​ក្រុម​ភេរវ​កម្ម​ ហើយ​កង​កម្លាំង​អា​មេរិក​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​ដក​ចេញ​ពី​តំបន់​ព្រំ​ដែន​តួក​គី​ ដោយ​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចូល​ឈ្លាន​ពាន​មួយ​ ដែលប្រធា​នា​ធិបតី​ រ៉េសិប​ តៃ​យីប​ អេរដូ​ហ្គែន​បាន​ថ្លែង​ថា​ ការ​វាយ​លុក​អាច​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន​។​

​អនុ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​លោក​ ហ្វៃ​សាល់​ ម៉ិក​ដាដ ​បាន​ថ្លែង​ប្រាប់​កា​សែត​គាំ​ទ្រ​រដ្ឋា​ភិ​បាល​អាល់-​វ៉ា​តាន​ ថា៖ ​«​យើង​នឹង​ការ​ពារ​ទឹក​ដី​របស់​ស៊ី​រី​ទាំង​អស់​ ហើយ​យើង​នឹង​មិន​ទទួល​យក​កា​រកាន់​កាប់​ណា​មួយ​របស់​ទឹក​ដី​ស៊ី​រី​ជា​ដាច់​ខាត​»​។​

​មន្ត្រី​រូប​នោះ​បាន​ថ្លែង​ថា​ ក្រុម​ឃើដ​ត្រូវ​បាន​ «​បោះ​បង់​ចោល​»​ ដោយ​ក្រុង​វ៉ា​ស៊ីន​តោន​ ក្រោយ​ពី​ប្រធានា​ធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​តួក​គី​ដើម្បី​បន្ត​ ជា​មួយ​ផែន​ការ​ប្រតិ​បត្តិ​ការ​យោ​ធា​របស់​ខ្លួន​នៅ​ទី​នោះ៕ SK​