ក្រុង​វីយែន៖​ មហា​សន្និបាត​លើក​ទី ​៦៣ ​របស់​ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ ​(IAEA)​ ត្រូវ​បាន​ចាប់​ផ្តើម​កាល​​ពី​ថ្ងៃ​ចន្ទ​ នៅ​ចំ​ពេល​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ ជុំវិញ​កិច្ច​ព្រមព្រៀង​អាវុធនុយ​ក្លេអ៊ែរ​អ៊ីរ៉ង់​។

សមាជិក​រដ្ឋ​ចំនួន ​១៧១ ​នាក់ ​របស់​ទីភ្នាក់ងារ ​IAEA​ បាន​បង្ហាញ​វត្តមាន​នៅ​​កិច្ច​ប្រជុំ​ចាប់​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​។ ​ការ​អនុវត្ត​នៃ​ការ​ការពារ​របស់​ទីភ្នាក់ងារ ​IAEA ​នៅ​មជ្ឈិមបូព៌ា ​និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​​កូរ៉េ ​និង​បញ្ហា​នានា​ដែល​ទាក់ទង​ទៅ​នឹង​សុវត្ថិភាព​នៃ​ការ​សាយភាយ​វិទ្យុសកម្ម​ និង​មធ្យោបាយ​នៃ​ការ​ពង្រឹង​សកម្មភាព​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​របស់​ទីភ្នាក់ងារ​នេះ​​ គឺ​ស្ថិត​នៅ​ក្នុង​របៀប​វារៈ ​ដែល​ត្រូវ​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​​នេះ​។​

ការ​ពិភាក្សា​វិបត្តិ​អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ប្រធាន​ស្តីទី​របស់​ទីភ្នាក់ងារ ​IAEA ​លោក​ឧត្តមសេនីយ៍ ​Cornel Feruta ​បាន​ថ្លែង​ប្រាប់​មហាសន្និបាត​ថា​៖ «​មួយ​សប្តាហ៍ ហើយ​ដែល​យើង​បាន​ទស្សនកិច្ច​ក្រុង​តេអេរ៉ង់​ ដើម្បី​ចរចា​ជាមួយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​ ខ្ញុំ​បាន​បន្ត​សង្កត់​ធ្ងន់​អំពី​សារៈសំខាន់​នៃ​កិច្ច​ប្រតិបត្តិការ​យ៉ាង​ត្រឹមត្រូវ​ និង​ពេញលេញ​របស់​អ៊ីរ៉ង់​ក្នុង​ការ​អនុវត្ត​នៃ​ការ​ការពារ​កិច្ច​ព្រមព្រៀង​ និង​ការ​ព្រាង​អនុស្សរណៈ​របស់​ខ្លួន​បន្ថែម»។ ​

ប្រធាន​ស្តីទី​របស់​ទីភ្នាក់ងារ ​ថាមពល​អាតូមិក​អន្តរជាតិ IAEA នោះ​ បាន​ថ្លែង​ថា​៖ «​ទីភ្នាក់ងារ​​បាន​បន្ត​ផ្ទៀងផ្ទាត់​ដោយ​គ្មាន​ការ​ផ្លាស់ប្តូរ​អំពី​សម្ភារ​នុយក្លេអ៊ែរ ​ដែល​បាន​ប្រកាស​ដោយ​អ៊ីរ៉ង់​​នៅ​ក្រោម​ការ​ការពារ​កិច្ច​ព្រមព្រៀង​របស់​ខ្លួន​នោះ​»​៕ Xinhua/SK