ក្រុង​បេរូតៈ ក្រុម​ឃ្លាំ​មើល ​និង​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​ AFP​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ ក្រុម​យុទ្ធ​ជន​ក្បាល​រឹង​មិន​ទាន់​ចាប់​ផ្តើម​ដក​ខ្លួន​ចេញ​ពី​តំបន់​ទ្រនាប់​នៅ​ក្នុង​ប្រទេស​ស៊ីរី​ភាគ​ពាយព្យ​។

សម្ព័ន្ធ​មិត្ត​របប​នេះ​ គឺ​ប្រទេស​រុស្ស៊ី​ និង​អ្នក​គាំទ្រ​ក្រុម​ឧទ្ទាម​គឺ​តួកគី​ បាន​ព្រម​ព្រៀង​គ្នា​​កាល​ពី​ខែ​មុន ​ដើម្បី​បង្កើត​តំបន់​គ្មាន​កង​ទ័ព​នៅ​ជុំវិញ​តំបន់​អ៊ី​ដលីប ​ភាគ​ឦ​សាន​ដើម្បី​ទប់​ស្កាត់​របប​នេះ​ មិន​ឲ្យ​វាយ​ប្រហារ​បង្ហូរ​ឈាម​ទៅ​លើ​តំបន់​នេះ​។ ​

នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​នោះ ​តំបន់​នោះ​ ​ត្រូវ​អស់​​អាវុធ​ធុន​ធ្ងន់​ ចាប់ត្រឹម​ពី​ថ្ងៃ​ទី១០ ​ខែ​តុលា​ ដោយ​ក្រុម​យុទ្ធ​ជន​ក្បាល​រឹង​ទាំង​នោះ​ ត្រូវ​ចាប់​ផ្តើម​ដក​ចេញ​​ពី​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ទៅ​។

ខណៈ​ឱសាន​វាទ​សម្រាប់​ការ​ដក​អាវុធ​ធុន​ធ្ងន់​ចេញ​នោះ​ ត្រូវ​ធ្វើ​ឡើង​តាម​ពេល​វេលា​នោះ ​​មិន​ទាន់​មាន​ការ​បង្ហាញ​ថា ​លក្ខ​ខណ្ឌ​ទី​២​ កំពុង​ត្រូវ​បាន​អនុ​វត្ត​នោះ​ទេ​៕ PSA