ក្រុងបេរូតៈ ក្រុមឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងថា របបស៊ីរីបានវាយប្រហារផ្លូវអាកាសជាច្រើនលើកកាលពីថ្ងៃអង្គារ ដោយបណ្តាលឲ្យជនស៊ីវិល៩នាក់ស្លាប់នៅស៊ីរីភាគពាយព្យគ្រប់គ្រងដោយក្រុមឧទ្ទាម ហើយជាគោលដៅវាយប្រហារអស់ជាច្រើនខែរបស់របបស៊ីរី និងរុស្ស៊ីនោះ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានថ្លែងថា ក្មេង ៣ នាក់ នៅក្នុងចំណោម៩នាក់បានស្លាប់នៅខាងក្រៅក្រុង Maaret al-Numan ជាទីក្រុងមានទីតាំងស្ថិតនៅខេត្តអ៊ីដលីបភាគខាងត្បូង។
យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅអង់គ្លេសបានឲ្យដឹងថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ដោយសារតែក្រុមជនរងគ្រោះមួយចំនួនផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។
យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងថា ការប្រយុទ្ធផ្លូវអាកាសរបស់រុស្ស៊ីនិងរបបស៊ីរី បានបង្កើនការវាយប្រហារជាច្រើនលើកទៅលើខេត្តអ៊ីដលីប ចាប់តាំងពីចុងខែមេសា ដោយបានបណ្តាលឲ្យជនស៊ីវិលជាង ៦០០ នាក់ស្លាប់ និង ៥២ នាក់ផ្សេងទៀតស្លាប់ ដោយសារក្រុមឧទ្ទាមបាញ់ប្រហារ៕ SK