ក្រុង​កាប៊ុលៈ ​ប្រមុខ​អ្នក​ចរចា​ក្រុម​តាលី​បង់​បាន​ថ្លែង​ថា ​«​ទ្វារ​របស់​ពួក​គេ​បាន​បើក​ចំហ​»​ដើម្បី​ការ​បន្ត​ចរ​ចា​ឡើង​វិញ​ជា​មួយ​ក្រុង​វ៉ាស៊ីន​តោន​ រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ ក្រោយ​ពី​បើក​ការ​វាយ​ប្រហារ​២​កន្លែង​ដោយ​ក្រុម​បះ​បោរ ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​៤៨​នាក់​ស្លាប់ ​នៅ​ក្នុង​ប្រទេស​អាហ្វ​ហ្គានី​ស្ថាន​ដែល​រ៉ាំរ៉ៃ​ទៅ​ដោយ​សង្គ្រាម​មួយ​នេះ​។​

​លោក​ Sher ​Mohammad ​Abbas ​Stanikzai​ បាន​គាំ​ទ្រ​តួ​នាទី​របស់​ក្រុម​តាលី​បង់ ​នៅ​ក្នុង​ការ​បង្ហូរ​ឈាម​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​ទូ​ទាំង​ប្រទេស​ ក្រោយ​ពី​ប្រធានា​ធិបតី​អាមេរិក​លោក​ ដូណាល់ ​ត្រាំ​ បាន​លើក​ឡើង​ការ​វាយ​ប្រហារ​មួយ​ ដែល​បាន​បណ្តាល​ឲ្យ​ទាហាន​អាមេរិក​ម្នាក់​ស្លាប់​ ថា​ជា​ហេតុ​ផល​របស់​លោក​ ដើម្បី​បិទ​ការ​ចរចា​កាល​ពី​ដើម​ខែ​នេះ​។​

​ដោយ​ថ្លែង​ទៅ​កាន់​ទូរទស្សន៍​ BBC ​លោក​ Stanikzai​ បាន​អះ​អាង​ថា​ អាមេរិក​បាន​ទទួល​ស្គាល់​ថា​ខ្លួន​បាន​សម្លាប់​ទាហាន​តាលី​បង់​រាប់​ពាន់​នាក់​នៅ​ក្នុង​ការ​ចរចា​នោះ​ ហើយ​ថា​ក្រុម​បះ​បោរ​មិន​បាន​ធ្វើ​អ្វី​មួយ​ឲ្យ​ខុស​ឆ្គង​ តាម​រយៈ​ការ​បន្ត​ទម្លុះ​ទម្លាយ​កិច្ច​ពិភាក្សា​នោះ​។​

​លោកត្រូវ​បាន​គេ​ដក​ស្រង​សម្តី​ដោយ​និយាយ​ថា​៖ «​ចេញ​ពី​ភាគី​របស់​យើង​ ទ្វារ​របស់​យើង​ ត្រូវ​បាន​បើក​ចំហ​ដើម្បី​ស្វាគមន៍​ចូលកាន់​តុ​ចរចា​»​៕ SK