ក្រុង​បាក​ដាដៈ ​ក្រុម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​ AFP​ បាន​និយាយ​ថា ​ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​រដ្ឋ​ធានី​អ៊ី​រ៉ាក់​និង​នៅ​ទី​ក្រុង​ភាគ​ខាង​ត្បូង​របស់​ខ្លួន ​បាន​បិទ​ផ្លូវ​ សា​លា​រៀន ​និង​ការិយា​ល័យ​នា​នា​របស់​រដ្ឋាភិ​បាល​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​​ចលនាតវ៉ា​នេះ​​កាន់​តែ​ខ្លាំង​អស់​រយៈ​ពេល​មួយ​ខែ ​ដែល​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​នយោ​បាយ​របស់​ប្រទេស​នេះ​។​

​នៅ​ក្រុង​បាក​ដាដ​ ក្រុម​បាតុ​ករ​រៀន​នៅ​សា​កល​វិទ្យា​ល័យ​ បាន​ចត​រថ​យន្ត​នៅ​កណ្តាល​ផ្លូវ​សំខាន់​ៗ​ជា​ច្រើន​កន្លែង​ ដោយ​បិទ​ចរា​ចរណ៍​នៅ​ថ្ងៃ​ធ្វើ​ការ​នៅ​សប្តាហ៍​ដំបូង​ នៅ​ក្នុង​ប្រទេស​ភាគ​ច្រើន​កាន់​សាស​នា​មួ​ស្លីម​នោះ​។​

​ក្រុម​មន្ត្រី​ប៉ូលិស​ត្រៀម​បង្ក្រាប​ នៅ​ក្បែរ​ចំណុច​ត្រួ​ពិនិត្យ​ជា​ច្រើន​កន្លែង ​បាន​សម្លឹង​មើល​ពួក​គេ​ ប៉ុន្តែ​មិន​បាន​ចូល​ធ្វើ​អន្តរា​គមន៍​នោះ​ទេ​។​

​ក្រុម​និស្សិត​ផ្សេង​ទៀត ​បាន​ចេញ​តាម​ដង​ផ្លូវ​នៅ​ក្នុង​រៀប​ចំ​តវ៉ា​នៅ​តាម​សា​លា​រៀន​របស់​ពួក​គេ​ ហើយ​ចំណែក​ឯ​ក្រុម​សហ​ជីព​គ្រូ​បង្រៀន​ជាតិ​របស់​ប្រទេស​នេះ​ បាន​ពង្រីក​ធ្វើ​កូដ​កម្ម​ដែល​ពួក​គេ​បាន​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​មុន​។​

​ក្រុម​វិស្វករ​ វិជ្ជ​បណ្ឌិត ​និង​ក្រុម​មេ​ធាវី ​ក៏​​បាន​រួម​គ្នា​គាំទ្រ​ការ​តវ៉ា​នោះ​ដែរ​៕SK