ក្រុងបាងកកៈ យោងតាមប្រភពរដ្ឋសភាបានឲ្យដឹងថា ក្រុមបក្សប្រឆាំងដឹកនាំដោយគណបក្សភឿថៃ កំពុងចោទសួរក្រុមរដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលនៅក្នុង កិច្ចប្រជុំសភាលើកដំបូងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។
រដ្ឋាភិបាលបច្ចុប្បន្ន នៅតែទទួលខុសត្រូវ ក្រោយការបោះឆ្នោតនៅថ្ងៃទី ២៤ ខែ មីនា ហើយនឹងត្រូវចុះចេញពីតំណែងក្រោយពីគណៈរដ្ឋមន្ត្រីថ្មីត្រូវស្បថចូលកាន់តំណែង។
លោកឧត្តមសេនីណ៍ ប្រាយុធ ចាន់-អូចា ដែលបានចូលកាន់តំណែងនាយករដ្ឋមន្ត្រីក្នុងអាណត្តិទី២ របស់លោក នៅក្នុងការបោះឆ្នោតដោយសភាកាលពីថ្ងៃទី ៥ ខែ មិថុនា កាលពីពេលថ្មីៗនេះ លោក ប្រាយុធ បានថ្លែងថា នៅក្នុងការរៀបចំរដ្ឋមន្ត្រីចំនួន ៣៥ នាក់ ដែលត្រូវបានជ្រើសរើសជាលើកចុងក្រោយ ហើយបញ្ជីឈ្មោះរបស់ពួកគេនឹងត្រូវបានដាក់ជូនទៅព្រះមហាក្សត្រ ដើម្បីអនុម័តនៅក្នុងខែនេះ។
ប្រភពដដែល បានថ្លែងថា លោក Sorasak Pienvej ជាអគ្គលេខាធិការរដ្ឋសភា បានកំណត់ពេលប្រជុំសភា ដែលត្រូវបានរៀបចំធ្វើឡើងដោយប្រធានសភា គឺលោក ឈួន លីកផៃ ដោយមានការសួរដេញដោលយ៉ាងក្តៅគគុកដោយតំណាងរាស្ត្ររបស់បក្សភឿថៃ ដោយមានលោក Surin Khrumanit Sangphum ជាអ្នកចោទសួរទៅកាន់ក្រុមគណៈរដ្ឋមន្ត្រីទាំង ៣ រូប របស់រដ្ឋាភិបាលបច្ចុប្បន្នជាអ្នកឆ្លើយសំណួរនោះ។
ក្នុងការជជែកដេញដោលក្នុងសភា សំណួរជាច្រើនត្រូវបានសួរទៅរដ្ឋមន្ត្រី៕ BKP/SK