ក្រុងវ៉ាស៊ីនតោនៈ ក្រុម​ពិគ្រោះ​យោបល់​ក្រុង​វ៉ាស៊ីនតោន​ ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា ​រូបភាព​ផ្កាយ​រណប ជា​ច្រើន​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​បង្ហាញ​ថា​ ការ​សាងសង់​​​នាវា​ផ្ទុក​​យន្តហោះ​ចម្បាំង​ទី៣ ​របស់​ចិន​​​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន។

ក្រុមហ៊ុន​ China Power ​ជា​អង្គភាព​​នៃ​មជ្ឈមណ្ឌល​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ ​និង​អន្តរជាតិ​បាន​ចេញ​ផ្សាយ​រូបថត​ជា​ច្រើន​​របស់​នាវា​ដ៏​ធំ​មួយ​កំពុង​ត្រូវ​បាន​​សាងសង់​នៅ​កំពង់ផែ​ ​Jiangnan Shipyard នៅ​ក្រុង​សៀងហៃ​។​

ក្បាល​ និង​តួ​នាវា ត្រូវ​បាន​ផ្គុំ​រួច​រាល់​ហើយ​ នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ឃើញ​តាម​​រូបភាព​ទាំង​នោះ ​ហើយ​ទំនង​ជា​ត្រូវ​បាន​កំពុង​ចាប់​ផ្តើម​សាងសង់​ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ចិន​ទម្ងន់ ​៨០,៨៥០០០ តោន​ ប្រភេទ ​០០២ ​ត្រូវ​បាន​គេ​ដឹង​ថា​ត្រូវ​បាន​គេ​​សាងសង់។

ក្រុមហ៊ុន​ ChinaPower របស់​ចិន​បាន​ថ្លែង​ថា​៖ «​ជា​ការ​ពិត​ណាស់ ផ្កាយ​រណប​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ដុំ​ពពក ​និង​អ័ព្ទ​ជា​ច្រើន​ គឺ​មើល​ទៅ​ហាក់​បី​ដូច​ជា​​ក្បាល​ និង​ផ្នែក​នៃ​តួ​នាវា​ដ៏​ធំ​មួយ​នៅ​ទី​​នោះ​»​។​

«​នៅ​ពេល​ព័ត៌មាន​លម្អិត​និយាយ​អំពី​​នាវា​ប្រភេទ​ ០០២​ ត្រូវ​បាន​គេ​កំណត់ ជា​អ្វី​​ដែល​អាច​សង្កេត​ឃើញ​នៅ​កំពង់ផែ​ Jiangnan ​ស្រប​ទៅ​តាម​អ្វី​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ ជា​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ទី​៣ ​របស់​កង​ទ័ព​ជើង​ទឹក​រំដោះ​ប្រជា​ជន​ចិន​​»​។​

នាវា​ទី​១ ​​របស់​ចិន ​​មាន​អាយុ ៣ ​ទសវត្សរ៍​ មាន​ទម្ងន់ ​៦៦ ពាន់​​តោន​ឈ្មោះ​ថា Liaoning ត្រូវ​បាន​កសាង​ដោយ​សូវៀត ​​​​ហើយ​ត្រូវ​បាន​ទិញ​ពី​អ៊ុយក្រែន​នៅ​ឆ្នាំ ​១៩៩៨៕ AFP/SK