ក្រុង​ម៉ាដ្រីដៈ ​តុលា​ការ​កំពូល​អេស្ប៉ាញ​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​កាត់​ទោស​មេ​ដឹក​នាំ​បំបែក​ខ្លួន​កា​តាឡូ​នី​ឲ្យ​ជាប់​ពន្ទ​នាគារ​ចន្លោះ​ពី​ ៩​ ឆ្នាំ​ដល់​ ១៣​ ឆ្នាំ​ ជុំវិញ​ការ​បះ​បោរ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ឯក​រាជ្យ​ក្នុង​ឆ្នាំ​ ២០១៧​ដែល​បាន​បរា​ជ័យ​នោះ​។ ​

សាល​ក្រម​ដែល​គេ​រង​ចាំ​យូរ​ហើយ​​ត្រូវ​បាន​ទាម​ទារ​ដោយ​អយ្យ​ការ​ដែល​បាន​ស្វះ​ស្វែង​ឲ្យ​អ​តីត​អនុ​ប្រធានា​ធិបតី​កា​តា​ឡូ​នី​ លោក Oriol Junqueras ជាប់​ពន្ធនា​គារ​រហូត​ដល់ ​២៥​ ឆ្នាំ​ ជុំវិញ​ការ​ដឹក​នាំ​ការ​បះ​បោរ​។​​

ប្រទេស ​អេស្ប៉ាញ ​បាន​គាំទ្រ​ការ​សម្រេច​របស់​តុលា​ការ​ជា​ច្រើន​សប្តាហ៍​ហើយ​ ដោយ​ភាព​តាន​តឹង​កើន​ឡើង​យ៉ាង​ខ្លាំង​ហើយ​ប៉ូលិស​ បាន​បញ្ជូន​កម្លាំង​បន្ថែម​ទៀត​ទៅ​កាន់​សហគមន៍​ស្វយ័ត​កា​តា​ឡូ​នី​ ជា​ទី​ដែល​​ក្រុម​អ្នក​បំបែក​ខ្លួន​ បាន​ប្តេជ្ញា​ឆ្លើយ​តប​ទៅ​នឹង​ភាព​គ្មាន​សណ្តាប់​ធ្នាប់​របស់​ក្រុម​ជន​ស៊ីវិល​។

អតីតប្រធានាធិបតី​កាតាឡូនី លោក Carles Puigdemont ដែលបាន​ភៀស​ខ្លួនទៅ​កាន់ប្រទេស បែលហ្ស៊ិក ​​​ដើម្បីគេចពីការ​កាត់ទោស​​ បានចា​ត់ទុក​ការកាត់ទោស​នោះថា​ ជា​​​អំពើយ​ង់ឃ្នង​៕ PSA