ក្រុងប៉ារីសៈ ក្រុម​មេដឹកនាំ​ពិភពលោក​បាន​ជួបជុំគ្នា​នៅក្នុង​ក្រុងប៉ារីស ដើម្បី​ប្រារព្ធ​ខួប​ឆ្នាំ ១០០ ចាប់​តាំង​ពី​សង្គ្រាម​លោក លើក​ទី ១ ចប់ ស្រប​ពេល​ភាព​ជាតិ​និយម និង​ភាព​តាន​តឹង​ផ្នែក​ការទូត​កាន់​តែ​កើន​ឡើង​ខ្លាំង។

មេដឹកនាំ​ប្រហែល ៧០ រូប នៅក្នុង​នោះ​មាន​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានា​ធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន បាន​ចូលរួម​ប្រារព្ធ​ខួប ១០០ ឆ្នាំ​នៃ​បទ​ឈប់​បាញ់​ឆ្នាំ ១៩១៨ នៅ​ក្នុង​រដ្ឋធានី​បារាំង។

ពិធី​ខួប​ជាច្រើន​នៅក្នុង​ក្រុង​នូ​វែ​ល​សេឡង់ និង​អូស្ត្រាលី បានចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា នៅ​ទូទាំង​ពិភពលោក និង​ហ្វូង​មនុស្ស​ជាច្រើន បាន​គោរព​វិញ្ញាណ​ក្ខន្ធ​ដល់​ទាហាន​ប្រុស ៨ ម៉ឺន​នាក់ និង​ស្ត្រី​ដែល​បាន​បាត់បង់​អាយុ​ជីវិត​នៅ​ក្នុង​សង្គ្រាម​ដ៏​ធំ​នេះ។

ការ​ប្រារព្ធ​ខួប ១០០ ឆ្នាំ​នៃ​ការបញ្ចប់សង្គ្រាម​លោក​លើក​ទី ១ នៅ​ក្រុងប៉ារីស​ដែល​ត្រូវបាន​ផ្តោត​ទៅ​លើ​ផ្នូរ​នៃ​ទាហាន​មិន​ស្គាល់​ឈ្មោះ​នៅ​ក្រោម​ខ្លោង​ទា្វរ Arcde Triomphe គ្រោង​បង្ហាញ​ការ​ព្រមាន​អំពី​គ្រោះ​ថ្នាក់​សម័យ​ទំនើប​បណ្តាល​មក​ពី​ជាតិ​និយម។

លោកស្រី​អធិការបតី​អាល្លឺម៉ង់​អេ​ន​ជេឡា មឺរ​កែ​ល ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​ក្រោយពី​ពិនិត្យ​មើល​ការ​កាប់​រាន​ព្រៃ​នៅ​បារាំង​ភាគ​ខាង​កើត ជាទី​ដែល​បទ​ឈប់​បាញ់​ត្រូវ​បាន​ចុះ​ហត្ថលេខា​នោះ បាន​ថ្លែង​ថា៖ «ថ្ងៃ​នេះ មិន​គ្រាន់​តែ​និយាយ​អំពី​ការ​រំឭក​នោះ​ទេ ថែម​ទាំង​និយាយ​អំពី​ការ​អំពាវនាវ​ឲ្យ​មាន​វិធានការ​ទប់​ស្កាត់​សង្គ្រាម»។

លោកស្រី​មឺ​រ​កែ​ល បាន​ថ្លែង​បើក​ពិធី​ប្រារព្ធ​ខួប​រួមជាមួយ​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​សន្និសីទ​នេះ នៅ​វេទិកា​សន្តិភាព​ក្រុង​ប៉ារីស បាន​កើត​ឡើង​បន្ទាប់​ពី​ពិធី​រំឭក​នៅ​វិមាន Champs-Elysees កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។

ដោយ​ត្រូវ​បាន​រៀបចំ​ដោយ​ប្រធានា​ធិបតី​បារាំង​លោក​អេម៉ានុយ​អែល​ម៉ាក្រុង នោះ​វេទិកា​នេះ​មាន​បំណង​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​ស្ថាប័ន​អន្តរជាតិ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​នានា៕