ក្រុង​ហ្សា​ការ​តាៈ កាលពី​ថ្ងៃ​ពុធ​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing បាន​ចេញ​សេចក្តី​ណែនាំ​ពិសេស​មួយ ដោយ​បាន​បង្ហាញ​ពី​បញ្ហា​មួយ​ដែល​បង្ក​ឡើង ដោយ​ក្រុម​ទទួល​បន្ទុក​ផែ្នក​សុវត្ថិភាព បាន​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន LionAir 737 ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ១៨៩ នាក់​ស្លាប់​កាល​ពីមាន​កាលពី​សប្តាហ៍​នោះ។ ក្រុមហ៊ុន​ផលិត​យន្តហោះ​នោះ​បាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​អាកាស​ចរណ៍​នៅ​ក្នុង​តំបន់ ជឿ​ជាក់​ថា ក្រុម​ពីឡុត អាច​ត្រូវ​បាន​ទទួល​ព័ត៌មាន​ខុស​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​របស់​យន្តហោះ​មុន​ពេល​ធ្លាក់​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​នោះ។

ក្រុម​អ្នក​ផលិត​យន្តហោះ Boeing បានចេញ​នូវ​សេចក្តីប្រកាស​ណែនាំ​អំពី​កិច្ច​ប្រតិបត្តិការ (OMB) ដែល​នាំ​ក្រុម​អ្នក​ប្រតិបត្តិការ​នូវ​នីតិវិធី​ដើម្បី​ដោះ​ស្រាយ​ស្ថាន​ការណ៍​ដែល​មាន​របាយ​ការណ៍​ខុស​ចេញ​ពី​ឧបករណ៍​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​វាស់​ស្ទង់​សម្ពាធ​លំនឹង សីតុណ្ហភាព ឬ ល្បឿន។

ការគ្រប់គ្រង​អាកាសចរណ៍​សហព័ន្ធ​អាមេរិក​បានចេញ​បញ្ជា​ឲ្យ​ក្រុម​ដឹកជញ្ជូន​ក្នុង​ស្រុក​ធ្វើ​តាម​ការ​ណែនាំ​ថ្មីៗ​ដែល​ទាក់​ទង​នឹង​សញ្ញា​ផ្តល់​ដំណឹង​នៅ​ពេល​យន្តហោះ​មាន​បញ្ហា។

ចំណែក​យន្តហោះ ១ គ្រឿង​ទៀត​របស់​ក្រុមហ៊ុន​បាន​បុក​បង្គោល​ភ្លើង ១ ដើម​នៅ​ឯ​ព្រលាន​យន្តហោះ​ Fatmawati នៅ​ក្នុង​ក្រុង Bengkulu កាល​ពី​ថ្ងៃ​ពុធ ខណៈ​ហោះ​ចេញ​ទៅ​ក្រុង​ហ្សាការតា។

របាយការណ៍​នៅក្នុង​ស្រុក​បាន​រាយការណ៍​ថា ការបុកបង្គោល​ភ្លើង​នោះ​បណ្តាល​ឲ្យ​ស្លាប​យន្តហោះ​ខាង​ឆ្វេង​បាក់​និង​មាន​ការ​ពន្យារ​ពេល​ជើង​ហោះ​ហើរ​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​អាកាស​ចរណ៍​ដូច​ក្រុមហ៊ុន Batik Air។

រូបថត​ជាច្រើន​សន្លឹក​ត្រូវបាន​បង្ហោះ​ដោយ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Irsan Hidayat បាន​បង្ហាញ​ឲ្យ​ឃើញ​បំណែក​ស្លាប​យន្តហោះ​បាក់​យ៉ាង​ធំ៕