ក្រុង​កៀវ៖ ​ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ុយក្រែន ​Interfax ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​អនុប្រធាន​​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អ៊ុយក្រែន​ លោក ​អ៊ីហ្គោរ ​សូសនូវស្គី​ បាន​ចោទ​អ៊ីរ៉ង់​ពី​បទ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​​​ការ​មិន​បិទ​ព្រលាន​យន្តហោះ​នោះ​ក្រោយ​ពី​​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​ទៅ​លើ​កង​កម្លាំង​​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ាក់​។

អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ុយក្រែន​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដោយ​បាន​បញ្ជាក់​ថា​ យន្តហោះ​នោះ​បាន​ហោះ​ឡើង​ស្រប​ទៅ​តាម​គោលការណ៍​ និង​មិន​មាន​ការ​បង្វែរ​ទិសដៅ​ពី​ផ្លូវ​នោះ​ទេ ​និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សោក​នាដកម្ម​ទាំង​ស្រុង​ ដែល​ត្រូវ​បាន​ទម្លាក់​ទៅ​លើ​ភាគី​អ៊ីរ៉ង់​។

នៅ​ក្នុង​អំឡុង​សន្និសីទ​កាសែត​នៅ​ក្នុង​ក្រុង​កៀវ​ លោក ​សូសនូវស្គី​ បាន​ថ្លែង​ថា៖ ​«នេះ​គឺ​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​យ៉ាង​ច្បាស់​ក្រឡែត​។ បើ​សិន​ជា​អ្នក​ធ្វើ​សង្គ្រាម ​នៅ​ពេល​នោះ​ធ្វើ​សង្គ្រាម​តាម​ដែល​ចង់​ធ្វើ។ ​ប៉ុន្តែ​​​មាន​មនុស្ស​នៅ​ជុំវិញ​អ្នក ​ដែល​ត្រូវ​បាន​គេ​ការពារ​។ ប្រសិន​បើ​ពួក​គេ ​បាញ់​នៅ​កន្លែង​ណា​មួយ​ ពួក​គេ​ត្រូវ​តែ​​បិទ​ព្រលាន​យន្តហោះ​ ហើយ​នៅ​ពេល​នោះ​ដែរ​ អ្នក​បាន​បាញ់​ជា​ច្រើន​គ្រាប់​តាម​ដែល​អ្នក​ចង់​»។​

អ្នក​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អ៊ុយក្រែន​នោះ ​បាន​ផ្តល់​ព័ត៌មាន​ថា៖ ​«​ជើង​ហោះហើរ​នោះ​ គឺ​ជើង​ហោះហើរ​តាម​ធម្មតា​ពី​ក្រុង​កៀវ​​នៃ​ប្រទេស អ៊ុយក្រែន ទៅ​កាន់​ក្រុង​តេអេរ៉ង់​។ អ្នក​ដំណើរ​ទាំង​អស់​បាន​មក​ដល់​យន្តហោះ​ត្រៀម​ចេញ​ដំណើរ​ ហើយ​បាន​ទទួល​ការ​​អនុញ្ញាត​បញ្ឆេះ​ម៉ាស៊ីន។ ​ ពួក​គេ​បាន​ចាកចេញ​ពី​ព្រលាន​ ​ដោយ​យោង​​តាម​ការ​អនុញ្ញាត​ពី​អ្នក​គ្រប់គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​ ដោយ​បាន​បញ្ជាក់​ថា ​ភាគី​អ៊ីរ៉ង់​បាន​អនុញ្ញាត​ឲ្យ​ចាប់​ផ្តើម​ហោះហើរ​៕ Xinhua/PSA