ក្រុង​ញូវដែលី៖ ​ក្រុម​សកម្មជន​កាន់​សាសនា​ហិណ្ឌូ​រាប់រយ​នាក់​ មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​កំពុង​គ្រប់គ្រង​អំណាច​នៅ​​ឥណ្ឌា​បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ ​ដើម្បី​តវ៉ា​ប្រឆាំង​គម្រោង​សាងសង់​រូប​សំណាក់​ព្រះ​យេស៊ូ​ ដែល​អាច​នឹង​ក្លាយ​ជា​គូ​បដិបក្ខ​របស់​អ្នក​កាន់​សាសនា​គ្រិស្ត​នៅ​ទីក្រុង​រីយោ ដឹហ្សេនេរ៉ូ​សម្រាប់​លាង​បាប​ខ្នាត​ធំ​នៅ​ឥណ្ឌា​។​

គណបក្ស​ បារ៉ាទីយ៉ា ចាណាតា ​(BJP) ​របស់​នាយក​រដ្ឋមន្ត្រី លោក​ ណារិនដ្រា ​ម៉ូឌី​ បាន​រង​ការ​ចោទ​ប្រកាន់​អស់​រយៈពេល​ជា​យូរ​ ពី​បទ​គ្មាន​សេរីភាព​ខាង​សាសនា​ផ្សេងៗ​ និង​ពី​បទ​មិន​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​សាសនា​ជា​ផ្លូវ​ការ​នៅ​ឥណ្ឌា​ក្នុង​នាម​ជា​ប្រទេស​កាន់​សាសនា​ហិណ្ឌូ​មួយ​ ដែល​ខ្លួន​បាន​បដិសេធ​មិន​ព្រម​ផ្តល់​សេរីភាព​ខាង​សាសនា​នោះ​។​

ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​រដ្ឋ​ការ​ណាតាកា​ភាគ​ខាង​ត្បូង​ ត្រូវ​បាន​ដឹកនាំ​ដោយ​ក្រុម​រ៉ាស់ហ៍ទ្រីយ៉ា​ ស្វាយ៉ាមស៊ីវ៉ាក់​ សាងហ៍ ​(RSS) ជា​អង្គការ​ធំ​មាន​វិន័យ​តឹងរ៊ឹង​​របស់​គណបក្ស ​BJP និង​ក្រុម​ទង់ជាតិ​លាប​ពណ៌​ល្មៀត​មួយ​ចំនួន​ផ្សេង​ទៀត​ ខណៈ​ដែល​​ប៉ូលិស​ប្រហែល ​១ ០០០ ​នាក់​ បាន​ឈរ​យាម​ការពារ​នៅ​ទីនោះ​។​

​កង​​កម្លាំងឈរ​យាមការ​ពារ​ក្រុមអ្នក​​តវ៉ា​​កាន់សា​ស​នាហិណ្ឌូ​ដ៏តឹងរុឹង។ AFP

លោក ​ប្រាបហាការ​ បាត​ ជា​តំណាង​ក្រុម ​RSS កំពូល​ម្នាក់ ​បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ឥណ្ឌា​ថា​៖ «​យើង​ចង់​បញ្ឈប់ ​(រូប​បដិមាករ​នោះ​)​ ចាប់​តាំង​ពី​ខ្លួន​បាន​ចេញ​តវ៉ា​ប្រឆាំង​គំនិត​នៃ​ការ​យល់​ព្រម​របស់​សហគមន៍ ​និង​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​សាសនា​ ដែល​បាន​ធ្វើ​ឡើង​ដោយ​​មិន​បាន​ទប់ស្កាត់​ទៅ​លើ​ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត​ទាំង​នោះ​»​។​

ការ​សាងសង់​រូប​សំណាក​​ធ្វើ​ពី​ថ្ម​ក្រានីត​ពណ៌​ស​កម្ពស់ ​៣៤,៧ ​ម៉ែត្រ​ ​ទាប​ជាង​រូប​ផ្ទាំង​ថ្ម​ធំ​នៅ​ទីក្រុង​រីយោ​បន្តិច​ ទោះ​បី​​ជា​គ្រឹះ​អាច​នឹង​ធំ​ជាង​ក្តី​ ហើយ​ត្រូវ​បាន​បញ្ឈប់​ភ្លាមៗ​ ក្រោយ​ពី​វា​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​មុន​នោះ៕ AFP/SK